ព័ត៌មានអន្ដរជាតិ
ប្រជាជនខ្លាចខ្វះនាំគ្នាទិញអ៊ុកស៊ីសែនទុកផ្ទះ ធ្វើឲ្យក្រសួងសុខាភិបាលវៀតណាមព្រមាន
ក្រសួងសុខាភិបាលវៀតណាមបានព្រមានប្រជាជនមិនគួររក្សាទុកឧបករណ៍ជំនួយដង្ហើម និងអ៊ុកស៊ីសែននៅតាមផ្ទះឡើយ ប្រសិនបើពួកគេមិនត្រូវការប្រើប្រាស់នោះ ពីព្រោះវាអាចធ្វើឲ្យមានការខ្វះខាត។
លោក Nguyen Trong Khoa អនុប្រធានរដ្ឋបាលពិនិត្យ និងព្យាបាលវេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាលបាននិយាយថា ៖«ក្រសួងសុខាភិបាល និងទីក្រុងហូជីមិញសូមធានាដល់អ្នកជំងឺថា មិនខ្វះឧបករណ៍ជំនួយដង្ហើម និងអ៊ុកស៊ីសែនឡើយ»។

លោកថា ក្រសួងបានរកឃើញការផលិតអ៊ុកស៊ីសែនអាចផ្គត់ផ្គង់បានដល់ទៅ៣០ដងសម្រាប់តម្រូវការប្រើប្រាស់នៅមន្ទីរពេទ្យសព្វថ្ងៃនេះ។
នៅពេលចំនួនឆ្លងកូវីដ-១៩កំពុងកើនឡើងខ្ពស់ជាលំដាប់បានធ្វើឲ្យប្រជាជនមានការព្រួយបារម្ភ ដូច្នេះអ្នកខ្លះបានទិញឧបករណ៍ជំនួយដង្ហើម និងអ៊ុកស៊ីសែនដោយខ្លួនឯងត្រៀមទុកនៅផ្ទះ។ ប៉ុន្តែលោក Khoa បាននិយាយថា មិនមែនអ្នកជំងឺឆ្លងកូវីដ-១៩ទាំងអស់សុទ្ធតែត្រូវការឧបករណ៍ជំនួយដង្ហើម និងអ៊ុកស៊ីសែនឡើយ លើកលែងតែអ្នកដែលមានបញ្ហាផ្លូវដង្ហើម និងពិបាកដកដង្ហើមខ្លាំងប៉ុណ្ណោះ។
លោក Khoa បានឲ្យដឹងថា ប្រតិបត្តិការឧករណ៍ជំនួយដង្ហើមនៅតាមផ្ទះតម្រូវឲ្យមាននីតិវិធីច្បាស់លាស់ជាងឧបករណ៍ផ្សេងៗដូចជាទែម៉ូម៉ែត្រជាដើម។ ឧករណ៍នេះគួរតែត្រូវប្រតិបត្តិនៅតាមមន្ទីរពេទ្យដែលមានបំពាក់ឧបករណ៍ត្រឹមត្រូវ។ ការប្រើប្រាស់ឧបករណ៍ជំនួយដង្ហើមទាំងនោះក៏ត្រូវការតាមដានដោយបុគ្គលិកពេទ្យដែលមានសមត្ថភាព ប្រសិនបើមានបញ្ហាអ្វីកើតឡើង។
លោក Khoa មានប្រសាសន៍ថា ៖«ដោយការតម្លើងជាលក្ខណៈគ្រួសារ ឧបករណ៍ជំនួយដង្ហើមមិនអាចត្រូវបានដំណើរការបានទេ ហើយបុគ្គលិកពេទ្យក៏មិនបានបញ្ជូនទៅជួយរៀបចំតាមផ្ទះដែរ»។ លោកបន្ថែមថា ការរក្សាទុកឧបករណ៍ជំនួយដង្ហើមនៅតាមផ្ទះមិនត្រឹមតែគ្មានប្រយោជន៍ប៉ុណ្ណោះទេ ប៉ុន្តែអាចបណ្តាលឲ្យមានការខ្វះខាតថែមទៀត។

លោកបន្ថែមថា ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ទាំងអស់នៅប្រទេសវៀតមានប្រមាណ៨០%មិនមានរោគសញ្ញាធ្វើទុក្ខ ឬស្រាល ហើយមានប្រហែល៦%ប៉ុណ្ណោះដែលត្រូវការឧបករណ៍ជំនួយដង្ហើម។
រហូតដល់ពេលនេះ ប្រទេសវៀតណាមមានករណីឆ្លងកូវីដ-១៩សរុប ៥២ ១៦៤នាក់ចាប់តាំងពីរលកទី៤បានផ្ទះឡើងកាលពីចុងខែមេសា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ vnexpress

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ