Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ​ផាកពិន័យនិងដាក់ពន្ធនាគារចំពោះអ្នកដែលបំពានច្បាប់ លក់សត្វ​មានជំងឺលើទីផ្សារ ​

បានផុស

នៅ

ប្រទេសវៀតណាមបានដាក់បម្រាមចាប់ពីថ្ងៃទី ១ ខែកក្កដា ដល់អាជីវកររូបណាក៏ដោយដែលដឹងថា សត្វងាប់ដោយសារជំងឺ ឬមានផ្ទុកសារធាតុគីមីហាមឃាត់ ហើយយកមកលក់ឬកែច្នៃអាហារ នឹងត្រូវពិន័យជាប្រាក់ពី ១០០ទៅ ៤០០ លានដុង ឬដាក់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ។

រូបភាព៖plo.vn
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រមព្រហ្មទណ្ឌដែលបានកែសម្រួលដែលចូលជាធរមាននៅថ្ងៃនេះ បានបង្កើនការពិន័យចំពោះការរំលោភលើសុវត្ថិភាពចំណីអាហារ ក៏ដូចជាឧក្រិដ្ឋកម្មបរិស្ថាន និងគ្រឿងញៀនមួយចំនួនទៀត។ នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​សមរម្យ​សម្រាប់​តម្រូវការ​នៃ​ការ​ទប់ស្កាត់ ​និង​ការ​ត្រួត​ពិនិត្យ​ឧក្រិដ្ឋកម្ម​នា​ពេល​បច្ចុប្បន្ន និង​ក្នុង​ឆ្នាំ​បន្ទាប់។

អាស្រ័យហេតុនេះ ការផាកពិន័យត្រូវបានបង្កើនទ្វេដងសម្រាប់អ្នកដែលប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារដែលមានចែងក្នុងប្រការ ១ មាត្រា ៣១៧។ ការផាកពិន័យពី ១០០ ទៅ ៤០០ លានដុង ឬដាក់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ។

ជាងនេះទៀតដែរ សម្រាប់បុគ្គលរូបណាក៏ដោយដែលបំពានដូចជា ការប្រើប្រាស់សារធាតុ សារធាតុគីមី ថ្នាំអង់ទីប៊ីយោទិច ថ្នាំពេទ្យសត្វ ថ្នាំសម្លាប់សត្វល្អិត សារធាតុបន្ថែម ដោយដឹងថាពួកគេត្រូវបានហាមឃាត់ ឬមិនមាននៅក្នុងបញ្ជីនៃការប្រើប្រាស់ដែលត្រូវបានអនុញ្ញាតក្នុងការផលិតអាហារ។ ប្រើប្រាស់សត្វដែលស្លាប់ដោយសារជំងឺ ឬជំងឺរាតត្បាត ឬសត្វដែលត្រូវបានបំផ្លាញដោយច្បាប់ ដើម្បីកែច្នៃអាហារ ឬផ្គត់ផ្គង់ និងលក់អាហារ (ដែលគេដឹងថាមានប្រភពមកពីសត្វដែលស្លាប់ដោយសារជំងឺ ឬជំងឺរាតត្បាត) ដើម្បីកែច្នៃអាហារដែលមានតម្លៃផលិតផលចាប់ពី ១០លានដុង ដល់តិចជាង ១០០លានដុង។

ដូចគ្នានេះដែរ ច្បាប់ដែលបានធ្វើវិសោធនកម្មក៏បានចែងថា សកម្មភាពនាំចូល ផ្គត់ផ្គង់ ឬលក់អាហារដោយចេតនាមានផ្ទុកសារធាតុ គីមី សារធាតុបន្ថែមអាហារ ឬជំនួយកែច្នៃអាហារ ដែលត្រូវបានហាមឃាត់ ឬមិនមានក្នុងបញ្ជីសារធាតុអនុញ្ញាត ឬមិនទាន់អនុញ្ញាតឲ្យប្រើប្រាស់ ឬចរាចរ ដែលមានតម្លៃផលិតផលចាប់ពី ១០ ទៅ ១០០លានដុង នឹងត្រូវទទួលផលចំណេញលើសពី ៥០លានដុង។

អ្នកដែលប្រព្រឹត្តអំពើណាមួយខាងលើ ឬកែច្នៃ ផ្គត់ផ្គង់ ឬលក់ចំណីអាហារ ដោយដឹងថា អាហារមិនសមស្របតាមស្តង់ដារបច្ចេកទេស ឬបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារ បណ្តាលឲ្យពុល ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស ៥ទៅ២០នាក់ ឬបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកដ៏ទៃ ដែលមានអត្រារបួសរាងកាយពី ៣១% ទៅ ៦០%។

លើសពីនេះ អ្នកដែលប្រព្រឹត្តបទឧក្រិដ្ឋនេះ ក្រោមបទប្បញ្ញត្តិនៃច្បាប់ដែលបានធ្វើវិសោធនកម្ម ក៏អាចនឹងត្រូវទទួលទោសទណ្ឌបន្ថែម ក្នុងទម្រង់នៃការផាកពិន័យទ្វេដងពី ៤០ ទៅ ២០០លានដុង និងរយៈពេលហាមឃាត់មិនឲ្យកាន់មុខតំណែង ប្រកបវិជ្ជាជីវៈ ឬធ្វើការងារមួយចំនួនពី ១ឆ្នាំ ទៅ ៥ឆ្នាំ។

ចំពោះឧក្រិដ្ឋកម្មនៃការផលិត និងជួញដូរអាហារក្លែងក្លាយ គ្រឿងឧបភោគបរិភោគ និងសារធាតុបន្ថែមអាហារ (មាត្រា ១៩៣) ច្បាប់ដែលបានធ្វើវិសោធនកម្មក៏កំណត់ការផាកពិន័យទ្វេដងសម្រាប់បុគ្គល និងនីតិបុគ្គលដែលប្រព្រឹត្តបទឧក្រិដ្ឋនេះ។ ការផាកពិន័យខ្ពស់បំផុតសម្រាប់នីតិបុគ្គលគឺ ៣៦ ពាន់លានដុង (ច្បាប់ចាស់គឺ ៩ ពាន់លានដុង)។

រូបភាព៖congly.vn

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រេងចំណីសត្វរាប់​ពាន់​តោននៅ ​វៀតណាម ​កំពុងចែកចាយដោយសម្ងាត់ ជា​អាហារ​ឲ្យមនុស្ស​ទទួលទាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម