ព័ត៌មានអន្ដរជាតិ
ហ្វីលីពីនហាមអ្នកដំណើរពីម៉ាឡេស៊ី និងថៃចូល ទប់ស្កាត់វីរុសកាច Delta
ប្រទេសហ្វីលីពីនហាមអ្នកដំណើរទាំងអស់មកប្រទេសម៉ាឡេស៊ី និងថៃចូលក្នុងប្រទេសខ្លួនដើម្បីទប់ស្កាត់ការរាលដាលវីរុសបំប្លែងខ្លួនដ៏កាច Delta។ នេះជាការឲ្យដឹងពីអ្នកនាំពាក្យប្រធានាធិបតីនាថ្ងៃសុក្រ ទី២៣ ខែកក្កដា។
លោក Harry Roque អ្នកនាំពាក្យរបស់លោកប្រធានាធាធិបតីបាននិយាយក្នុងសុន្ទរកថាជាតិមួយថា ៖«ការរឹតត្បិតធ្វើដំណើរនឹងចាប់មានប្រសិទ្ធភាពពីថ្ងៃអាទិត្យខាងមុខនេះ និងរហូតដល់ចប់ខែកក្កដា។
លោកថា ៖«ចំណាត់ការនេះត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់បពីការរាលដាលបន្ថែមទៀត និងការឆ្លងសហគមននៅប្រទេសហ្វីលីពីន»។

ហ្វីលីពីនកន្លងមកធ្លាប់បានហាមអ្នកដំណើរមកពី៨ប្រទេសក្នុងនោះមានឥណ្ឌូណេស៊ី និងឥណ្ឌា។
ដើម្បីព្យាយាម និងទប់ស្កាត់ការឆ្លងក្នុងស្រុកដោយវីរុសបំប្លែងខ្លួនដែលលឿនរហ័ស Delta លោកប្រធានាធិបតី Rodrigo Duterte បានដាក់រដ្ឋធានីម៉ានីល និងទីក្រុង១៦ទៀតដែលរាលដាលជាកន្លែងមានប្រជាជនជាង១៣លាននាក់ និងខេត្ត៤ស្ថិតក្រោមបំរាមរឹតត្បិតរហូតដល់ចប់ខែកក្កដា។
សកម្មភាពកីឡាក្នុងទីលាន សាលសន្និសីទ តំបន់ទេសចរណ៍ខាងក្នុង និងក្លឹបហាតប្រាណមិនត្រូវបានអនុញ្ញាតឲ្យដំណើរការឡើយ ខណៈចំនួនផ្ទុកនៃកន្លែងទទួលទានអាហារ និងភោជនីយដ្ឋានត្រូវបានកាត់បន្ថយចំនួន។
បន្ថែមលើពីនេះទៀត កុមារអាយុពី៥ឆ្នាំដល់១៧ឆ្នាំនឹងមិនអនុញ្ញាតឲ្យចេញពីផ្ទះឡើយ។
ហ្វីលីពីនរកឃើញអ្នកឆ្លងវីរុសបំប្លែងខ្លួន Delta ចំនួន៤៧នាក់ និងស្លាប់៣នាក់។ រហូតដល់ពេលនេះ ហ្វីលីពីនមានករណីឆ្លងសរុបជាង១.៥៣លាននាក់ និងងស្លាប់ជិត ២៧ ០០០នាក់ ដែលបានក្លាយជាប្រទេសធ្ងន់ធ្ងរលំដាប់ទី២នៅអាស៊ាន បន្ទាប់ពីឥណ្ឌូណេស៊ី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


