Connect with us

ព័ត៌មានអន្ដរជាតិ

ក្ដៅៗ ហ្វីលីពីន ជួបគ្រោះរញ្ជួយដីខ្លាំងក្លាកម្រិត ៦.៧ រ៉ិចទ័រ

បានផុស

នៅ

វិទ្យាស្ថានភ្នំភ្លើង និងការរញ្ជួយដីហ្វីលីពីនបានរាយការណ៍ថា ការរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័របានវាយប្រហារខេត្ត Batangas នៅប្រទេសហ្វីលីពីន ភាគខាងត្បូងទីក្រុងម៉ានីល នៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះ ។

វិទ្យាស្ថាននេះបាននិយាយថា ការរញ្ជួយដីបានកើតឡើងនៅម៉ោង ៤ និង ៤៩ នាទីព្រឹក ចម្ងាយ ១៦ គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Calatagan និងនៅជម្រៅ ១១៦ គីឡូម៉ែត្រ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិទ្យាស្ថានបាននិយាយទៀតថា ការរញ្ជួយដីនេះអាចបង្កឲ្យមានការរំញ័រ ប៉ុន្តែមិនបង្កការខូចខាតធ្ងន់ធ្ងរណាមួយនោះទេ ។

គួរបញ្ជាក់ថា ហ្វីលីពីនមានសកម្មភាពរញ្ជួយជាញឹកញាប់ណាស់ ដោយសារទីតាំងរបស់ប្រទេសនេះ នៅតាមបណ្តោយខ្សែក្រវ៉ាត់មហាសមុទ្រប៉ាស៊ីហ្វិក “Ring of Fire” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ហ្វីលីពីន រកឃើញវីរុសបំប្លែងខ្លួនឥណ្ឌា ឆ្លងក្នុងសហគមន៍ជាលើកដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម