ព័ត៌មានអន្ដរជាតិ
ក្ដៅៗ ហ្វីលីពីន រកឃើញវីរុសបំប្លែងខ្លួនឥណ្ឌា ឆ្លងក្នុងសហគមន៍ជាលើកដំបូង
ប្រទេសហ្វីលីពីននៅថ្ងៃសុក្រនេះ បានរាយការណ៍ពីករណីឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ក្នុងសហគមន៍ជាលើកដំបូងរបស់ខ្លួន ។

លោកស្រី Maria Rosario Vergeire អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ករណីឆ្លងថ្មីនាំវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ចំនួន ១៦ ករណី ត្រូវបានរកឃើញនៅក្នុងប្រទេស ។
ក្នុងចំណោមការរកឃើញថ្មីនេះ ក្នុងនោះ ១១ ករណី ត្រូវបានចាត់ថ្នាក់ជាករណីឆ្លងក្នុងសហគមន៍ និង ៥ ករណី ជាការវិលត្រឡប់របស់ជនជាតិហ្វីលីពីននៅក្រៅប្រទេស ។

ទន្ទឹមនោះ អ្នកជំងឺ ៦ នាក់ក្នុងចំណោម ១១ ករណីត្រូវបានរកឃើញនៅកោះ Mindanao ភាគខាងត្បូង ដែលជាកោះមួយផ្ទុះការឆ្លងជាចង្កោមដ៏ធំ ខណៈពេលដែល ២ នាក់ទៀតត្រូវបានរកឃើញនៅក្រុងម៉ានីល ។
បច្ចុប្បន្ន ហ្វីលីពីន មានករណីឆ្លងជំងឺកូវីដ ១៩ ខ្ពស់ជាងគេទី ២ នៅអាស៊ីអាគ្នេយ៍ ពោលគិតត្រឹមពេលនេះមានអ្នកឆ្លងជាង ១ លានករណី និងមានអ្នកស្លាប់ ២៦,៣១៤ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bloomberg
ចុចអាន ៖ WHO ប្រកាសបញ្ចប់ជំងឺដ៏កាចសាហាវមួយនេះនៅប្រទេស ហ្វីលីពីន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


