ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ាន៤នេះចាក់វ៉ាក់សាំងបានតិច ជំរុញឲ្យកាកបាទក្រហមអំពាវនាវឲ្យជួយ
ប្រទេសអាស៊ានមួយចំនួនត្រូវការជំនួយវ៉ាក់សាំងបន្ថែមទៀតដើម្បីទប់ទល់នឹងកូវីដ-១៩ដែលកំពុងរាតត្បាតខ្លាំងពីវីរុសបំប្លែងខ្លួនកាចសាហាវ Delta។ នេះជាការលើកឡើងរបស់សហព័ន្ធអន្តរជាតិកាកបាទក្រហម និងសង្គមអឌ្ឍចន្ទក្រហម។
លោក Alexander Matheou នាយកសហព័ន្ធអន្តរជាតិកាកបាទក្រហម និងសង្គមអឌ្ឍចន្ទក្រហមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«វិបត្តិកូវីដ-១៩នេះកំពុងរាតត្បាតខ្លាំងដោយវីរុសបំប្លែងខ្លួន Delta ដែលបានក្លាយជាសោកនាដកម្មទូទាំងអាស៊ាន»។

គួរឲ្យកត់សំគាល់នោះគឺថា បណ្តាប្រទេសអាស៊ានជាច្រើនមានដូចជា ថៃ វៀតណាម ឥណ្ឌូណេស៊ី និងហ្វីលីពីន កំពុងកើនឡើងករណីឆ្លងកូវីដ-១៩ថ្មី និងស្លាប់ជាប់កំណត់ត្រារហូត ស្របពេលជាមួយចំនួននៃការចាក់វ៉ាក់សាំងមានកម្រិតទាបនៅឡើយ។
មិនដូចប្រទេសនៅអឺរ៉ុបដូចជា កាណាដា អេស្ប៉ាញ និងចក្រភពអង់គ្លេសបានចាក់វ៉ាក់សាំងដូសពេញលេញជាង៦០%ដល់ប្រជាជនរបស់ពួកគេ ហើយអាមេរិកចាក់ពេញបានជាង៥០% ប្រទេសអាស៊ានមួយចំនួននៅមានកម្រិតទាបណាស់។ នេះបើយោងតាម Reuters។
ប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីនដែលមានប្រជាជនច្រើនបំផុតនៅអាស៊ានទើបចាក់វ៉ាក់សាំងបានពេញទាំងពីរដូសទើបបាន១០% និង១១%ប៉ុណ្ណោះ ខណៈប្រទេសវៀតណាមចាក់បាន២% ហើយថៃបាន៧%។
លោក Matheou បានប្រាប់ថា ៖«នៅក្នុងរយៈពេលខ្លី យើងត្រូវការប្រឹងប្រែងខ្លាំងពីប្រទេសអ្នកមានដើម្បីជំរុញការចែករំលែកវ៉ាក់សាំងរាប់លានដូសរបស់ពួកគេដល់ប្រទេសអាស៊ាន។ ក្រុមហ៊ុនវ៉ាក់សាំង និងរដ្ឋាភិបាលក៏ត្រូវការចែករំលែកគ្នានូវបច្ចេកវិទ្យា និងការផលិតបន្ថែម»។
លោកបន្ថែមថា ប៉ុន្មានសប្តាហ៍ខាងមុខនេះ សំខាន់ណាស់សម្រាប់ការបង្កើនការព្យាបាល ការធ្វើតេស្ត និងការចាក់វ៉ាក់សាំងគឺគ្រប់កន្លែងនៃប្រទេសអាស៊ានទាំងអស់។ គោលដៅគឺត្រូវចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ឲ្យបាន៧០ទៅ៨០%។
កាលពីប៉ុន្មានថ្ងៃមុននេះ ប្រទេសថៃបានចរចារខ្ចីវ៉ាក់សាំងពីប្រទេសតូចប៊ូតានដែលធ្វើយ៉ាងណាឲ្យមានវ៉ាក់សាំងចាក់ដល់ប្រជាជនរបស់ខ្លួន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


