Connect with us

ព័ត៌មានអន្ដរជាតិ

WHO ប្រាប់ម្តងទៀត កុំទាន់ចាក់វ៉ាក់សាំងដូសទី៣ រង់ចាំការសិក្សាបន្ថែមសិន

បានផុស

នៅ

កាលពីថ្ងៃពុធទី១៨ខែសីហា អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ទិន្នន័យបច្ចុប្បន្នមិនបង្ហាញថា ចាំបាច់ត្រូវចាក់វ៉ាក់សាំងកូវីដដូសជំរុញនោះទេ។ WHO បន្ថែមថា មនុស្សដែលងាយរងគ្រោះបំផុតនៅទូទាំងពិភពលោក គួរតែត្រូវបានចាក់វ៉ាក់សាំងឲ្យបានពេញលេញសិន មុនពេលប្រទេសមានប្រាក់ចំណូលខ្ពស់ ចាក់វ៉ាក់សាំងបន្ថែម។

ការអត្ថាធិប្បាយនេះ បានកើតឡើងមុនពេលរដ្ឋាភិបាលអាមេរិកនិយាយថា ខ្លួនគ្រោងនឹងចាក់វ៉ាក់សាំងដូសជំរុញ ដល់ប្រជាជនអាមេរិកទាំងអស់ចាប់ពីថ្ងៃទី ២០ ខែកញ្ញាទៅ ស្របពេលវីរុសកូវីដបំប្លែងខ្លួន Delta កំពុងវាយលុក។

នៅពេលត្រូវបានសាកសួរអំពីតម្រូវការសម្រាប់វ៉ាក់សាំងជំរុញដើម្បីបង្កើនប្រសិទ្ធភាពការពារប្រឆាំងនឹងជំងឺនេះ ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ WHO លោកស្រី Soumya Swaminathan បានប្រាប់សន្និសីទសារព័ត៌មានទីក្រុងហ្សឺណែវថា “យើងជឿជាក់យ៉ាងច្បាស់ថា ទិន្នន័យនាពេលសព្វថ្ងៃនេះ មិនបានបង្ហាញថា ចាំបាច់ត្រូវការវ៉ាក់សាំងដូសជំរុញនោះទេ”។ លោកស្រីបន្ថែមថា ការសិក្សាបន្ថែមគឺត្រូវការជាចាំបាច់។

ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ WHO លោកស្រី Soumya Swaminathan

ស្របពេលជាមួយគ្នានោះដែរ ទីប្រឹក្សាជាន់ខ្ពស់របស់ WHO លោក Bruce Aylward បានប្រាប់អ្នកយកព័ត៌មានថា “មានវ៉ាក់សាំងគ្រប់គ្រាន់នៅជុំវិញពិភពលោក ប៉ុន្តែវាមិនត្រូវទៅកន្លែងត្រឹមត្រូវទេ”។ លោកបាននិយាយបែបនេះ ដោយសំដៅទៅលើវ៉ាក់សាំង ដែលកំពុងចាក់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់។

លោកនិយាយថា វ៉ាក់សាំងពីរដូស គួរតែត្រូវបានផ្តល់ទៅឲ្យអ្នកដែលងាយរងគ្រោះបំផុតនៅទូទាំងពិភពលោកជាមុនសិន មុនពេលចាក់ដូសជំរុញដល់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញហើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ WHO រកឃើញវ៉ាក់សាំង AstraZeneca របស់ឥណ្ឌា ក្លែងក្លាយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម