ព័ត៌មានអន្ដរជាតិ
CDC ផ្ដល់គន្លឹះសុខភាព ជួយសិស្សឲ្យទទួលបានជោគជ័យក្នុងឆ្នាំសិក្សាថ្មី
ដោយសារសាលារៀនមានគម្រោងនឹងវិលត្រឡប់មកនៅឆ្នាំនេះ។ នេះជារឿងមួយគួរពិចារណា ពីសុខុមាលភាពរបស់សិស្សនិងបុគ្គលិក ព្រមទាំងដោះស្រាយបញ្ហាទាក់ទងនឹងកូវីដ សុខភាពផ្លូវចិត្តនៃរាងកាយ និងគ្រប់គ្រងស្ថានភាពសុខភាពរ៉ាំរ៉ៃផ្សេងទៀត។

មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) បានផ្តល់នូវគន្លឹះសុខភាព ដែលធ្វើឲ្យឆ្នាំសិក្សាទទួលបានជោគជ័យសម្រាប់សិស្ស គ្រូ និងបុគ្គលិកសាលា។
១ សូមយកចិត្តទុកដាក់ចំពោះជំងឺកូវីដ និស្សិតទទួលបានអត្ថប្រយោជន៍ពីការរៀនសូត្រផ្ទាល់ និងការវិលត្រឡប់មករកការណែនាំដោយសុវត្ថិភាពវិញ។ CDC មានការណែនាំជាក់លាក់អំពីកូវីដ សម្រាប់សាលារៀននិងមហាវិទ្យាល័យ ។
២ សុខភាពផ្លូវចិត្តមានសារៈសំខាន់ចំពោះដំណើរការសិក្សា ទិន្នន័យរបស់ CDC បង្ហាញថាជំងឺរាតត្បាតបានបង្កើតភាពតានតឹងនិងរបួសយ៉ាងធ្ងន់ធ្ងរ ដល់កុមារ ក្មេងជំទង់និងគ្រួសារ។ សាលារៀនអាចជួយលើកកម្ពស់សុខុមាលភាពរបស់សិស្ស ជាមួយយុទ្ធសាស្រ្តផ្អែកលើភស្តុតាង CDC ដូចជា ការបង្កើតបរិយាកាសសាលារៀនប្រកបដោយសុវត្ថិភាព និងការគាំទ្រនិងណែនាំសិស្សទៅរកសេវាកម្មសុខភាពផ្លូវចិត្ត និងរាងកាយសមរម្យ។
៣ ការចាក់វ៉ាក់សាំងជាប្រចាំជួយសង្គ្រោះជីវិតមនុស្ស ការទទួលថ្នាំបង្ការដែលត្រូវការ អាចជួយការពារកុមារនិងក្មេងជំទង់នៅពេលពួកគេធំឡើង។ ការធ្វើឲ្យប្រាកដថាកុមារទទួលថ្នាំបង្ការ គឺជារឿងសំខាន់បំផុតមួយដែលឪពុកម្ដាយអាចធ្វើបាន។
៤ ការលាងដៃបញ្ឈប់មេរោគ ការលាងដៃជាមួយសាប៊ូគឺជាវិធីល្អបំផុតមួយ ដើម្បីកម្ចាត់មេរោគ ចៀសវាងការឈឺថ្កាត់ និងការពារការរីករាលដាលនៃជំងឺគ្រុនផ្តាសាយ និងជំងឺផ្សេងៗទៅកាន់អ្នកដទៃ។
៥ ញ៉ាំឲ្យបានល្អនិងគេងគ្រប់គ្រាន់ ត្រូវប្រាកដថាកុមារផឹកទឹកឲ្យបានច្រើន កំណត់ភេសជ្ជៈមានជាតិស្ករ និងអនុវត្តការហូបអាហារដែលមានសុខភាពល្អនៅផ្ទះ និងសាលារៀន ដើម្បីជួយសម្រេចបាននិងរក្សាទម្ងន់។ ជាពិសេសជួយដល់ការអភិវឌ្ឍខួរក្បាល និងការលូតលាស់ប្រកបដោយសុខភាពល្អ។ ឲ្យកុមារហាត់ប្រាណប្រចាំថ្ងៃ ៦០ នាទី ឬច្រើនជាងនេះ ព្រមទាំងគេងឲ្យបានត្រឹមត្រូវជារៀងរាល់យប់។ ក្មេងជំទង់ត្រូវការការគេងយ៉ាងតិច ៨ ម៉ោងក្នុងមួយយប់ ហើយនិស្សិតវ័យក្មេងត្រូវការយ៉ាងហោចណាស់ ៩ ម៉ោង។

៦ កុំជក់បារី យុវជនប្រើប្រាស់ផលិតផលថ្នាំជក់ណាមួយ មិនមានសុវត្ថិភាពទេ។ បារីអេឡិចត្រូនិកគឺជាផលិតផលថ្នាំជក់ដែលប្រើជាទូទៅបំផុតក្នុងចំណោមសិស្សមធ្យម និងវិទ្យាល័យអាមេរិក។ ផលិតផលថ្នាំជក់មានជាតិនីកូទីនដែលញៀនខ្លាំង ហើយអាចបង្កគ្រោះថ្នាក់ដល់ខួរក្បាលវ័យជំទង់ ដែលកំពុងលូតលាស់ ជាពិសេសតំបន់ខួរក្បាល ដែលទទួលខុសត្រូវចំពោះការរៀនសូត្រ ការចងចាំ និងការយកចិត្តទុកដាក់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ងាត់ៗ ឡាវ ប្រកាសបើកសាលារៀននៅទូទាំងប្រទេសឡើងវិញនាខែក្រោយ
ចុចអាន៖នៅអាមេរិក ការគាំទ្រកូនឲ្យចាក់វ៉ាក់សាំង គឺជាអាវក្រោះសុវត្ថិភាព ការពារក្មេងៗ ពេលទៅសាលារៀន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


