Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ដាក់កំហិតថា ហាមស្ដាប់តន្ត្រី ខណៈស្ត្រីចេញក្រៅផ្ទះ ត្រូវមានបុរសអមជាមួយដាច់ខាត

បានផុស

នៅ

លោក Sabihullah Mujahid អ្នកនាំពាក្យក្រុមសកម្មប្រយុទ្ធតាលីបង់បានប្រកាសនៅ ២៧ សីហា នេះថា ខ្លួននឹងហាមឃាត់រាល់ការលេងនិងស្ដាប់តន្ត្រីនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ព្រោះវាមិនត្រឹមត្រូវតាមសាសនាឥស្លាមឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mujahid បាន​បន្ថែម​ថា ” ​តន្ត្រី​ត្រូវ​បាន​ហាមឃាត់ ​សម្រាប់​សាសនាឥស្លាម។ ប៉ុន្តែ​យើង​សង្ឃឹម​ថា​ យើង​នឹង​បញ្ចុះបញ្ចូល​មនុស្ស​កុំ​ឲ្យ​ស្ដាប់​និង​មិន​លេង​ភ្លេង។ ជំនួស​ឲ្យ​ការ​គាបសង្កត់​មិន​ស្ដាប់​និង​លេង” ។

អ្នក​នាំ​ពាក្យ​តាលីបង់​រូប​នេះ​បាន​បន្ត​ថា ខណៈ​ពេល​ដែល​ឥឡូវ​នេះ​ស្ត្រី​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រលប់​ទៅ​ធ្វើការ​ និង​ទៅ​សាលារៀន​​ មន្ទីរពេទ្យ​ ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​ធ្វើដំណើរ​ច្រើន​ថ្ងៃ​ បុរស​ត្រូវ​ទៅ​ជាមួយ​ដាច់ខាត។

លោក Mujahid បាន​បញ្ជាក់​ជា​ថ្មី​ថា ​ក្រុម​នេះ​នឹង​អនុញ្ញាត​ឲ្យ​ស្ត្រី​វិល​ត្រឡប់​មក​ធ្វើការ​វិញ​នៅ​ពេល​អនាគត​ ខណៈ​ដែល​ពួកគេ​ត្រូវ​ពាក់​ស្លៀក​សំលៀកបំពាក់​បិទ​ជិត Burqa  ។ ប៉ុន្តែ​អ្វី​ដែល​មនុស្ស​ជា​ច្រើន​ព្រួយ​បារម្ភ​នោះ​គឺ​ថា ​​តាលីបង់​នឹង​បង្ខំ​ស្ត្រី​ឲ្យ​ស្នាក់នៅ​​ក្នុង​ផ្ទះ​និង​បិទបាំង​មុខ​របស់​ពួកគេ។ ដូចជា​នៅ​ពេល​ដែល​ក្រុម​នេះ​គ្រប់គ្រង​ប្រទេស​ពី​ឆ្នាំ ១៩៩៦-២០០១ ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖ក្រុមតាលីបង់ ចេញល្បាត និងប្រហារជីវិតស្រ្តី ដែលមិនស្លៀកពាក់បិទជិត

ចុចអាន៖តាលីបង់ បញ្ជាក់ច្បាស់ៗពីស្ថានភាពក្រុមខ្លួនក្នុងការបំផ្ទុះគ្រាប់បែកនៅព្រលានយន្តហោះក្រុងកាប៊ុល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម