ព័ត៌មានអន្ដរជាតិ
ជប៉ុនបន្តរកឃើញសារធាតុចម្លែកក្នុងវ៉ាក់សាំង Moderna
សារធាតុចម្លែក ឬសាធារតុផ្ទុកមេរោគត្រូវបានរកឃើញនៅក្នុងវ៉ាក់សាំងបង្ការកូវីដ-១៩ Moderna កាលពីថ្ងៃអាទិត្យម្សិលមិញនៅខេត្ត Gunma របស់ប្រទេសជប៉ុន ជិតទីក្រុងតូក្យូ ដែលនេះជាករណីថ្មីមួយទៀតពាក់ព័ន្ធនឹងវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក។
មន្ត្រីខេត្ត Gunma ម្នាក់បាននិយាយថា សារធាតុខ្មៅតូចល្អិតមួយត្រូវបានរកឃើញនៅក្នុងដបវ៉ាក់សាំង Moderna ដែលជំរុញឲ្យខេត្តនេះបានផ្អាកប្រើវ៉ាក់សាំង Moderna។

កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ក្រសួងសុខាភិបាលជប៉ុនបាននិយាយថា មានករណីស្លាប់មនុស្សពីរនាក់ បន្ទាប់ពីបានចាក់វ៉ាក់សាំង Moderna ដែលជនរងគ្រោះទាំងពីរស្ថិតក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងដែលត្រូវបានផ្អាកដោយសាររកឃើញសារធាតុផ្ទុកមេរោគ។
ទោះបីជាយ៉ាងណា រដ្ឋាភិបាលជប៉ុនបាននិយាយថា គ្មានបញ្ហាសុវត្ថិភាព ឬប្រសិទ្ធភាពអ្វីមួយត្រូវបានលាតត្រដាងឡើយ ហើយការផ្អាកប្រើវ៉ាក់សាំងនេះគឺដើម្បីប្រុងប្រយ័ត្ន។ ចំពោះករណីដែលបណ្តាលឲ្យមនុស្សស្លាប់កំពុងត្រូវបានស៊ើបអង្កេត។
កាលពីថ្ងៃទី២៦ ខែសីហា សប្តាហ៍មុននេះ ប្រទេសជប៉ុនបានឈប់ប្រើវ៉ាក់សាំង Moderna ចំនួន១.៦៣លានដូស បន្ទាប់ពីក្រុមហ៊ុនឱសថដែលទទួលបន្ទុកលក់វ៉ាក់សាំងនេះនៅជប៉ុន Takeda ទទួលបានរបាយការណ៍ពីការរកឃើញសារធាតុផ្ទុកមេរោគក្នុងដបវ៉ាក់សាំងជាច្រើន។
ក្រុមហ៊ុនវ៉ាក់សាំង Moderna និងក្រុមហ៊ុនឱសថអេស្ប៉ាញ Rovi ដែលច្រកវ៉ាក់សាំង Moderna សម្រាប់ទីផ្សារក្រៅពីសហរដ្ឋអាមេរិក បាននិយាយពីដំបូងថា សារធាតុចម្លែកអាចបណ្តាលមកពីការផលិតមួយនៅក្នុងខ្សែសង្វាក់ផលិតរបស់ Rovi។
មន្ត្រីខេត្តបាននិយាយថា វ៉ាក់សាំងដែលមានបញ្ហានៅខេត្ត Gunma គឺជាវ៉ាក់សាំងវ៉ាក់សាំ Moderna មួយដបដែលខុសប្លែកពីដបផ្សេងៗដែលបានប្រើត្រូវបានផ្អាក។
មន្ត្រីខេត្តដដែលបានបញ្ជាក់ថា វ៉ាក់សាំង Moderna នេះបានចាក់ដល់មនុស្សចំនួន ៤៥៧៥នាក់នៅខេត្ត Gunma ប៉ុន្តែរហូតដល់ពេលនេះមិនមានសេចក្តីរាយការណ៍ ឬព័ត៌មានអ្វីពាក់ព័ន្ធនឹងបញ្ហាសុខភាពឡើយ។
នៅខេត្ត Okinawa ភាគខាងត្បូង ប្រទេសជប៉ុន ក៏សារធាតុចម្លែកត្រូវបានរកឃើញក្នុងដបវ៉ាក់សាំង Moderna នេះដែរ៕
អានបន្ថែម៖ ជប៉ុនឈប់ប្រើវ៉ាក់សាំង Moderna ១.៦៣លានដូសជុំវិញសារធាតុផ្ទុកមេរោគ
អានបន្ថែម៖ ស្លាប់ ២ នាក់នៅជប៉ុន ក្រោយចាក់វ៉ាក់សាំង Moderna
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


