ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួន Delta បង្កើនហានិភ័យចូលព្យាបាលក្នុងមន្ទីរពេទ្យ និងសង្គ្រោះបន្ទាន់ទ្វេដង
វីរុសបំប្លែងខ្លួនប្រភេទ Delta កំពុងបង្កើនហានិភ័យទ្វេដងនៃការចូលព្យាបាលនៅមន្ទីរពេទ្យចំពោះអ្នកមិនទាន់ចាក់វ៉ាក់សាំង និងអ្នកចាក់មិនទាន់ពេញលេញ។ នេះបើតាមលទ្ធផលសិក្សាថ្មីមួយដែលបានរកឃើញដោយចក្រភពអង់គ្លេស។

ដើមឡើយវីរុសបំប្លែងខ្លួនឥណ្ឌា ឬ Delta ត្រូវគេដឹងថាមានសមត្ថភាពចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួនអង់គ្លេស ឬ Alpha ប្រមាណ ៥០ភាគរយ ប៉ុន្តែការសិក្សាចុងក្រោយនេះ បង្ហាញថា អ្នកដែលឆ្លងកូវីដបំប្លែងខ្លួនប្រភេទ Delta ប្រឈមនឹងការចូលសម្រាកនៅមន្ទីរពេទ្យខ្លាំងជាងមុន ២.២៦ដង ហើយវាបង្កើនហានិភ័យចូលបន្ទប់សង្គ្រោះបន្ទាន់ខ្លាំងជាងមុនចំនួន ១.៤៥ដង។
នេះជាភស្តុតាងបន្ថែមបង្ហាញថា Delta មិនត្រឹមតែឆ្លងរាលដាលលឿនជាងមុនប៉ុណ្ណោះទេ វាក៏កំពុងបង្កើនកម្រិតនៃមេរោគនៅក្នុងខ្លួន ធ្វើឱ្យអ្នកជំងឺកាន់តែឈឺធ្ងន់ទ្វេដង។ អ្វីដែលគួរកត់សម្គាល់ ក្នុងចំណោមអ្នកជំងឺដែលឆ្លង Delta ទាំងអស់មានអ្នកជំងឺប្រហែល ៧៤ភាគរយសុទ្ធតែមិនទាន់ចាក់វ៉ាក់សាំងនោះទេ។

ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយសេវាសុខភាពសាធារណៈអង់គ្លេស (PHE) និងសាកលវិទ្យាល័យ ខេមប្រ៊ីដ (Cambridge) បាននិយាយថា កំណើននៃអ្នកជំងឺដែលចូលព្យាបាលនៅមន្ទីរពេទ្យបញ្ជាក់អំពីការប្រែប្រួលនៃវីរុសបំប្លែងខ្លួន Delta កាន់តែអាក្រក់ជាងមុន។
វេជ្ជបណ្ឌិត Anne Presanis អ្នកជំនាញស្ថិតិជាន់ខ្ពស់នៅសាកលវិទ្យាល័យ ខេមប្រ៊ីដ និយាយថា បើគ្មានការចាក់វ៉ាក់សាំងនោះទេ ការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួន Delta នឹងធ្វើឱ្យមានបន្ទុកដល់សុខភាពកាន់តែខ្លាំងឡើង។ ដូច្នេះការទទួលថ្នាំបង្ការកូវីដ-១៩បានពេញលេញមានសារៈសំខាន់ណាស់សម្រាប់កាត់បន្ថយហានិភ័យរបស់បុគ្គលម្នាក់ៗចំពោះការឆ្លងវីរុសបំប្លែងខ្លួន Delta ព្រមទាំងកាត់បន្ថយហានិភ័យអាការធ្ងន់ធ្ងរ និងការចូលសម្រាកនៅមន្ទីរពេទ្យផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ បើចេញរោគសញ្ញានេះ មានភាគរយខ្ពស់បំផុតថា អ្នកឆ្លងកូវីដហើយ
ចុចអាន៖ ទិន្នន័យថ្មី បង្ហាញប្រសិទ្ធភាពល្អឥតខ្ចោះ របស់វ៉ាក់សាំង Astra Zeneca
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


