Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំចលនាតស៊ូ អាហ្វហ្គានីស្ថាន ថា បើ តាលីបង់ ចាកចេញពីខេត្តជ្រលងភ្នំ ការចរចាបញ្ឈប់ការប្រយុទ្ធគ្នានឹងកើតឡើង

បានផុស

នៅ

លោក Ahmad Massoud មេដឹកនាំចលនាតស៊ូនៅខេត្ត Panjshir ភាគឦសាននៃប្រទេសអាហ្វហ្គានីស្ថានបាននិយាយកាលពីថ្ងៃអាទិត្យថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ឈប់ការប្រយុទ្ធ និងចាប់ផ្តើមការចរចា ប្រសិនបើក្រុមតាលីបង់ចាកចេញពីខេត្តនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Massoud បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើហ្វេសប៊ុកថា “រណសិរ្សតស៊ូជាតិ (NRF) បានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ឈប់សង្គ្រាមភ្លាមៗ ដើម្បីទទួលបានសន្តិភាពយូរអង្វែង ប្រសិនបើតាលីបង់បញ្ឈប់ការវាយប្រហារ និងប្រតិបត្តិការយោធានៅខេត្ត Panjshir និង Andarab” ។

លោកបន្តថា លោកសង្ឃឹមថា នឹងមានកិច្ចប្រជុំដ៏ធំមួយជាមួយអ្នកជំនាញ និងអ្នកកែទម្រង់ ហើយបន្តការចរចា និងពិភាក្សាគ្នា” ។

ទន្ទឹមនោះ វាក៏កើតឡើង ស្របពេលដែលក្រុមតាលីបង់ និងកងកម្លាំងប្រឆាំងនៅតែបន្តប្រយុទ្ធដើម្បីត្រួតត្រាជ្រលងភ្នំ Panjshir ភាគខាងជើងទីក្រុងកាប៊ុល ខណៈចលនាតស៊ូអាហ្វហ្គានីស្ថានបាននិយាយថា ពួកគេចាប់បានកងទ័ពតាលីបង់រាប់រយនាក់ ។

រណសិរ្សតស៊ូជាតិ (NRF) អាហ្វហ្គានីស្ថានដែលប្រមូលផ្តុំកម្លាំងស្មោះត្រង់ នឹងមេដឹកនាំក្នុងតំបន់លោក Ahmad Massoud បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានឡោមព័ទ្ធ “ភេរវកររាប់ពាន់នាក់” នៅច្រក Khawak ហើយពួកតាលីបង់ បានបោះបង់ចោលយានយន្ត និងឧបករណ៍នៅក្នុងតំបន់ Dashte Rewak ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ប្រយុទ្ធគ្នាទ្រង់ទ្រាយធំ ចលនាតស៊ូ អាហ្វហ្គានីស្ថាន ចាប់បានយុទ្ធជនតាលីបង់ រាប់រយនាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តុលាការព្រហ្មទណ្ឌថៃ ចេញដីកា​ចាប់​ខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ពី​បទ​លាង​លុយ​កខ្វក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ចាប់ក្រុមភ្ជាប់បណ្តាញខ្សែកាបជាង​៧០០​ម៉ែត្រចូលកម្ពុជា ដើម្បីដំណើរការល្បែងភ្នាល់​អន​ឡាញ​

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តក្រចេះ ទទួលបានទីលានទុកដាក់សំរាមថ្មី មានសមត្ថភាពប្រតិបត្តិការ ២០ឆ្នាំ ស្របតាមបទដ្ឋានបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋាភិបាលបង្កើត គណៈកម្មធិការជំរុញដោះស្រាយភាពជាប់គាំងរបស់វិស័យឯកជន

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

មីជាតិ ចែករំលែកក្តីស្រឡាញ់ជាមួយកុមារអូទីសឹម និងដោនស៊ីនដ្រូម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

Sokha Hotels

ព័ត៌មានពេញនិយម