ព័ត៌មានអន្ដរជាតិ
តាលីបង់ មានឆន្ទៈភ្ជាប់ទំនាក់ទំនងជាមួយគ្រប់ប្រទេស រួមទាំង អាមេរិក តែលើកលែងប្រទេសមួយ
អ្នកនាំពាក្យក្រុមតាលីបង់បានប្រកាសថា ក្រុមសកម្មប្រយុទ្ធឥស្លាមមួយនេះ មានឆន្ទៈបង្កើតទំនាក់ទំនងជាមួយប្រទេសទាំងអស់លើកលែងតែ អ៊ីស្រាអែល មួយគត់។

លោក Suhail Shaheen បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Sputnik របស់រដ្ឋរុស្ស៊ីថា “នៅក្នុងជំពូកថ្មី ប្រសិនបើអាមេរិកចង់មានទំនាក់ទំនងជាមួយយើងដែលអាចជាផលប្រយោជន៍របស់ប្រទេសនិងប្រជាជនទាំងពីរ ហើយប្រសិនបើពួកគេចង់ចូលរួមក្នុងការស្ថាបនាអាហ្វហ្គានីស្ថានឡើងវិញ ពួកគេត្រូវបានស្វាគមន៍។
ប៉ុន្តែលោកបានបន្តទៀតថា “ពិតណាស់ យើងនឹងមិនមានទំនាក់ទំនងជាមួយអ៊ីស្រាអែលទេ។ យើងចង់មានទំនាក់ទំនងជាមួយប្រទេសដទៃទៀត អ៊ីស្រាអែលមិនស្ថិតនៅក្នុងចំណោមប្រទេសទាំងនេះឡើយ។

ក្រុមតាលីបង់ មានប្រវត្តិគាំទ្រក្រុមអាល់កៃដា ដែលតែងតែធ្វើការគំរាមកំហែងប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល ហើយប្រើវោហាសាស្ត្រប្រឆាំងសាសន៍យូដាក្នុងការឃោសនាជីហាដរបស់ខ្លួន។
កាលពីខែមុន លោក Shaheen បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅពេលលោកផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ Kan របស់អ៊ីស្រាអែល។ ប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចសម្ភាសន៍ត្រូវបានចាក់ផ្សាយ អ្នកនាំពាក្យក្រុមតាលីបង់រូបនេះបានបង្ហោះ Twitter ថា គាត់ត្រូវបានគេបោក។

ការដកទ័ពរបស់អាមេរិកចេញពីអាហ្វហ្គានីស្ថាន គឺអាស្រ័យលើការធានាថា ក្រុមតាលីបង់នឹងមិនផ្តល់កន្លែងជ្រកកោនដល់ក្រុមភេរវករអាល់កៃដានោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ មានរបាយការណ៍ថា លោក Amin al-Haq ដែលជាអតីតអង្គរក្សរបស់លោក Osama bin Laden ដែលបានជួយគាត់ឲ្យរត់គេចពីការលុកលុយរបស់អាមេរិក បានមកដល់អាហ្វហ្គានីស្ថានបន្ទាប់ពីតាលីបង់ឡើងកាន់កាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកកាសែតផ្សាយបាតុកម្ម ត្រូវក្រុមតាលីបង់ យកទៅធ្វើទារុណកម្ម ឡើងសុះសាច់ (វីដេអូ និងរូបភាពនៅខាងក្នុង)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


