ព័ត៌មានអន្ដរជាតិ
នៅហាណូយ អ្នកអត់ចាក់វ៉ាក់សាំង ត្រូវចុះហត្ថលេខាលើលិខិតស្នាមផ្លូវច្បាប់ ទទួលខុសត្រូវចំពោះការចម្លងរោគ
ប្រជាពលរដ្ឋនៅសង្កាត់ Hoang Liet ខណ្ឌ Hoang Mai ទីក្រុងហាណូយ ដែលបដិសេធការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវតែចុះហត្ថលេខាលើលិខិតស្នាមផ្លូវច្បាប់មួយ ដែលទទួលយកការទទួលខុសត្រូវចំពោះការចម្លងរោគដែលអាចកើតមាន នាពេលអនាគត។
អាណត្តិនេះ ត្រូវបានលើកឡើងនៅក្នុងឯកសារផ្លូវការ ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលចេញដោយមន្រ្តីសង្កាត់ Hoang Liet កាលពីថ្ងៃអង្គារ។
លោកចៅសង្កាត់ Ta Van Hai បាននិយាយជាមួយកាសែត Tuoi Tre ថា ទម្រង់បែបបទទំនួលខុសត្រូវនេះ នឹងអនុញ្ញាតឲ្យអាជ្ញាធរសង្កាត់ មានឱកាសធ្វើការស្ទង់មតិប្រជាពលរដ្ឋអំពីហេតុផលរបស់ពួកគេចំពោះការបដិសេធចាក់វ៉ាក់សាំង។
លោកនិយាយថា “អ្នកដែលចម្លងជំងឺនេះ ត្រូវតែទទួលខុសត្រូវ”។
យោងតាមលោក Dang Thanh Huyen អនុប្រធានការិយាល័យជាតិ សម្រាប់កម្មវិធីពង្រីកការចាក់ថ្នាំបង្ការវៀតណាមបានលើកឡើងថា អាជ្ញាធរមូលដ្ឋានអាចបង្ខិតបង្ខំប្រជាពលរដ្ឋនៅក្នុងតំបន់ផ្ទុះជំងឺឲ្យទៅទទួលវ៉ាក់សាំង ដូចមានចែងក្នុងច្បាប់ស្តីពីការបង្ការនិងគ្រប់គ្រងជំងឺឆ្លង។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសេណារីយ៉ូបច្ចុប្បន្ន រដ្ឋាភិបាលក្នុងតំបន់គួរតែព្យាយាមបញ្ចុះបញ្ចូលអ្នកស្រុកឲ្យទៅទទួលថ្នាំបង្ការ ដើម្បីសុខភាពសាធារណៈ ហើយគួរតែចៀសវាងពីការដាក់ទណ្ឌកម្មជាក់លាក់។
ក្នុងអំឡុងពេលនៃយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំរបស់វៀតណាម ដែលបានចាប់ផ្តើមនៅក្នុងខែមីនា សាធារណជនភាគច្រើនបានស្ម័គ្រចិត្តទទួលថ្នាំបង្ការ។
គិតត្រឹមថ្ងៃពុធ ទីក្រុងហាណូយ ចាក់វ៉ាក់សាំងបាន ៤,៦៨៧,៦១៨លានដូស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ បារាំង ព្យួរការងារបុគ្គលិកសុខាភិបាល ៣,០០០ នាក់ មិនឲ្យប្រាក់ខែ ព្រោះអត់ចាក់វ៉ាក់សាំងកូវីដ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


