ព័ត៌មានអន្ដរជាតិ
កាកសំណល់មានជាប់វីរុសកូវីដ មិនត្រូវបោះចោល ឬដុតផ្តេសផ្តាសនោះទេ
កាកសំណល់កខ្វក់ដែលមានជាប់វីរុសកូវីដ-១៩ មិនត្រូវបានលើកទឹកចិត្តឱ្យបោះឬកប់ចោលនោះទេ ព្រោះថាវីរុសនៅតែមានសមត្ថភាពបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន ហើយសូម្បីតែដុតមិនដល់កម្រិតកំណត់ ក៏អាចបង្កគ្រោះថ្នាក់បានដែរ។

នាយកដ្ឋានគ្រប់គ្រងការបំពុលរបស់ថៃ (TPDC) អះអាងថា សំណល់នៃវីរុសកូវីដ-១៩ ដែលទុកចោលឬដុតចោលក្ដី នឹងបញ្ជូនក្លិនមិនល្អ និងភាគល្អិតពុលក្នុងឧស្ម័ន ដែលអាចធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ។
ដូច្នេះហើយ ទើបនាយកដ្ឋាន TPDC កំពុងរកមធ្យោបាយធ្វើយ៉ាងណាបំផ្លាញកាកសំណល់ដែលជាប់មេរោគកូវីដរួមមាន ឈុត PPE ម៉ាស និងឧបករណ៍តេស្តរហ័ស ដែលប្រើរួច ដោយដុតនៅក្នុងឡដុតឧស្សាហកម្ម ឬនៅរោងចក្រថាមពលជីវៈ។
ក្រោយពេលប្រជាជនក្នុងសហគមន៍មួយចំនួនកំពុងជ្រើសរើសចោលសំរាមជាច្រើន នៅក្នុងកន្លែងបូជាសព លោក Atthaphol Charoenchansa នាយកទូទៅនៃនាយកដ្ឋាន TPDCបានស្នើឱ្យពលរដ្ឋបោះសំរាមដែលមានមេរោគកូវីដ-១៩ ដោយភាពទទួលខុសត្រូវ និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចៀសវាងការចម្លង ក៏ដូចជាផលរំខានសុខភាពផ្សេងៗ។
នាយករូបនេះ មានប្រសាសន៍ថា សីតុណ្ហភាពនៅក្នុងមេនបូជាសព ជាធម្មតាប្រើក្នុងកម្រិត ៧៦០-១០០០ អង្សាសេ ដើម្បីកាត់បន្ថយការបំពុលបរិស្ថានដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញនោះ។ ប៉ុន្តែមិនមានន័យថា កាកសំណល់កូវីដ-១៩ ត្រូវយកទៅដុតនៅមេនឡើយ។
ដោយឡែក ការស្ទង់មតិនាពេលថ្មីៗនេះ បង្ហាញថា សំរាមពី ២០០ ទៅ ៣០០ តោនដែលមានមេរោគត្រូវបានផលិតជារៀងរាល់ថ្ងៃនៅក្នុងប្រទេសថៃ ហើយជាមធ្យម ៥៤ តោនត្រូវបានទុកចោល។
ជាមួយគ្នានេះ លោក Sonthi Kotchawat អ្នកជំនាញបរិស្ថាន មានប្រសាសន៍ថា ថង់ប្លាស្ទិចពណ៌ក្រហមដែលមានកាកសំណល់កខ្វក់នៃវីរុសកូវីដ-១៩ មិនត្រូវទុកឱ្យលើស ៧ថ្ងៃទេ ហើយចាំបាច់តត្រូវតែដុតក្នុងឡ។ បើមិនដូច្នេះទេ មេរោគនឹងកើនឡើងក្នុងកាកសំណល់ រួចវានឹងបញ្ចេញក្លិនមិនល្អ ហើយវត្ថុរាវដែលហូរចេញពីកាកសំណល់នឹងបំពុលបរិស្ថានខ្លាំងបំផុត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Thai pbs World
ចុចអាន៖ អ៊ីស្រាអែល រកឃើញថា វ៉ាក់សាំងដូសទី៣ បង្កើនការការពារប្រព័ន្ធភាពស៊ាំ ខ្លាំងជាង ២ដូសដល់ទៅ ១០ដងឯណោះ
ចុចអាន៖ កូវីដយូរចំពោះកុមារ និងក្មេងជំទង់មិនមានច្រើនដូចក្តីបារម្ភមុនៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


