ព័ត៌មានជាតិ
កម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
កម្ពុជាកំពុងបង្កើនវិធានការយ៉ាងតឹងរឹង ក្នុងការបង្ក្រាបការនាំចូលសំណល់អេឡិចត្រូនិកខុសច្បាប់ ខណៈបញ្ហានេះកំពុងកើនឡើងគួរឲ្យព្រួយបារម្ភនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ អាជ្ញាធរបានប្រកាសអនុវត្តគោលនយោ បាយ រឹតបន្តឹងខ្លាំង និងព្រមានថា ការនាំចូលសំណល់អេឡិចត្រូនិកខុសច្បាប់ អាចប្រឈមនឹងទណ្ឌកម្មព្រហ្មទណ្ឌធ្ងន់ធ្ងរ។

សំណល់អេឡិចត្រូនិក ឬ e-waste គឺជាឧបករណ៍ដែលបោះបង់ចោល ដូចជា កុំព្យូទ័រ ទូរស័ព្ទ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលអាចផ្ទុកសារធាតុពុលគ្រោះថ្នាក់ ដូចជា សំណ បារត និងកាដម្យូម បង្កហានិភ័យខ្ពស់ដល់សុខភាព និងបរិស្ថាន ប្រសិនបើគ្រប់គ្រងមិនបានត្រឹមត្រូវ។
អ្នកជំនាញព្រមានថា អាស៊ីអាគ្នេយ៍កំពុងក្លាយជាទិសដៅថ្មីសម្រាប់ការបោះចោលសំណល់ខុសច្បាប់ បន្ទាប់ពីប្រទេសជាច្រើនបានរឹតបន្តឹងច្បាប់បរិស្ថាន ធ្វើឲ្យបណ្តាញជួញដូរប្រែទិសមកតំបន់នេះ។ នៅម៉ាឡេស៊ី អាជ្ញាធរបានបដិសេធកុងតឺន័រសំណល់ជាច្រើននៅតាមកំពង់ផែ ដោយចាត់ទុកថា ជាការរំលោភច្បាប់បរិស្ថាន និងបទប្បញ្ញត្តិអន្តរជាតិ។

ចំណែកនៅថៃ អាជ្ញាធរបានបង្កើនការបង្ក្រាបយ៉ាងខ្លាំង បន្ទាប់ពីរកឃើញករណីធំៗជាបន្តបន្ទាប់។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា គយថៃបានរកឃើញកុងតឺន័រសង្ស័យចំនួន ១៨ នៅកំពង់ផែឡែមឆាបាង កាលពីខែមីនា។
ប្រតិបត្តិការដែលមានការគាំទ្រពីអង្គការអន្តរជាតិ បាននាំឲ្យរឹបអូសកុងតឺន័រសង្ស័យសរុបដល់ទៅ ៧១៤ គ្រឿង ក្នុងរយៈពេលមួយឆ្នាំចុងក្រោយ។ មន្ត្រីថៃបញ្ជាក់ថា ក្រុមជួញដូរបានប្រើល្បិចក្លែងបន្លំ ដោយប្រកាសសំណល់ទាំងនេះថាជា “សម្ភារៈអេតចាយ” ដើម្បីគេចវាងការត្រួតពិនិត្យ។

ក្នុងបរិបទនេះ ប្រទេសនៅតំបន់កំពុងបង្កើនការត្រួតពិនិត្យតាមច្រកព្រំដែន និងពង្រឹងកិច្ចសហការអន្តរជាតិ ដើម្បីទប់ស្កាត់ការជួញដូរសំណល់គ្រោះថ្នាក់ឆ្លងដែន ដែលកំពុងក្លាយជាបញ្ហាធំមួយសម្រាប់បរិស្ថាន និងសុខភាពសាធារណៈ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


