ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល រកឃើញថា វ៉ាក់សាំងដូសទី៣ បង្កើនការការពារប្រព័ន្ធភាពស៊ាំ ខ្លាំងជាង ២ដូសដល់ទៅ ១០ដងឯណោះ
ក្រសួងសុខាភិបាលអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែកញ្ញាថា វ៉ាក់សាំងកូវីដដូសទី៣ បានបង្កើនការការពារប្រព័ន្ធភាពស៊ាំពីការឆ្លងរហូតដល់ទៅ ១០ដងឯណោះ។
ក្រសួងនិយាយថា ការសិក្សាថ្មីមួយរបស់អ៊ីស្រាអែល ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ New England បានពិនិត្យមើលប្រសិទ្ធភាពនៃការចាក់ថ្នាំបង្ការដូសទី៣ ក្នុងចំណោមអ្នកមានអាយុលើសពី៦០ឆ្នាំ ដែលបានទទួលវ៉ាក់សាំងកាលពីខែសីហា។

បើប្រៀបធៀបទៅនឹងអ្នកដែលចាក់បានតែពីរដូស កាលពីប្រាំខែមុន ការការពារប្រព័ន្ធភាពស៊ាំបានកើនឡើងរហូតដល់ទៅ ១០ដងឯណោះ។
ការសិក្សានេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវពហុជំនាញ មកពីក្រសួងសុខាភិបាល, វិទ្យាស្ថានវិទ្យាសាស្ត្រ Weizmann, សាកលវិទ្យាល័យ Hebrew នៃទីក្រុងយេរូសាឡឹម, វិទ្យាស្ថានបច្ចេកវិទ្យាអ៊ីស្រាអែល Technion, មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba និងវិទ្យាស្ថានស្រាវជ្រាវ KI។
ក្រសួងបានកត់សម្គាល់ថា “ទិន្នន័យពីប្រទេសអ៊ីស្រាអែល បានបង្ហាញពីប្រសិទ្ធភាពខ្ពស់នៃដូសទី៣ របស់វ៉ាក់សាំង Pfizer ក្នុងការការពារការឆ្លងជំងឺកូវីដ-១៩ និងអាការធ្ងន់ធ្ងរ”។

គួរបញ្ជាក់ថា ប្រទេសអ៊ីស្រាអែល បានចាប់ផ្តើមចាក់ថ្នាំបង្ការដល់ប្រជាជនរបស់ខ្លួន ដោយចាក់វ៉ាក់សាំងដូសទី៣ កាលពីថ្ងៃទី១ខែសីហា ស្របពេលវីរុសបំប្លែងខ្លួន Delta កំពុងរីករាលដាលនៅក្នុងប្រទេស ហើយប្រសិទ្ធភាពវ៉ាក់សាំងពីរដូសដំបូងបានធ្លាក់ចុះ។
រហូតមកដល់បច្ចុប្បន្ននេះ ជនជាតិអ៊ីស្រាអែលជិត ៣ លាននាក់បានទទួលវ៉ាក់សាំងដូសទី៣៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ នៅហាណូយ អ្នកអត់ចាក់វ៉ាក់សាំង ត្រូវចុះហត្ថលេខាលើលិខិតស្នាមផ្លូវច្បាប់ ទទួលខុសត្រូវចំពោះការចម្លងរោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


