Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់​ដាក់​ជំនួស​ក្រសួង​កិច្ចការ​នារី​ដោយ​ក្រសួង​ប៉ូលិស​សីលធម៌

បានផុស

នៅ

កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ តាលីបង់​ បាន​លើក​ស្លាក​សញ្ញា​នៅ​លើ​អគារ​​បង្ហាញ​ពី​ការ​​ដាក់​ជំនួស​​ក្រសួង​កិច្ច​ការ​នារី​​ដោយ​ក្រសួង​ប៉ូលិសសីលធម៌។

បើ​យោង​តាម​រូប​ភាព និង​សាក្សី​ដែល​ទីភ្នាក់​ងារ​សារព័ត៌មាន Reuters ទទួល​បាន​បង្ហាញ​ថា តាលីបង់​បាន​លើក​​ស្លាក​សញ្ញា​នៅ​លើ​អគារ​ដោយ​​សរសេរពាក្យ​​​ថា «ក្រសួង​​អធិដ្ឋាន សេចក្តី​ណែនាំ ការ​លើក​កម្ពស់គុណធម៌ និង​បង្ការអំពើ​បាប»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​វីដេអូដែល​ថត​នៅ​ខាង​ក្រៅ​អគារបង្ហាញ​ថា បុគ្គលិក​ស្ត្រី​បាន​និយាយ​ថា ពួក​គេ​បាន​កំពុង​ព្យាយាម​ទៅ​ធ្វើ​ការ​ជា​ច្រើន​សប្តាហ៍​មក​ហើយ ប៉ុន្តែ​បាន​ត្រឹម​តែគេ​ប្រាប់​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ទ្វារ​ចូល​អគារ​ក្រសួង​ត្រូវ​បាន​ចាក់​សោ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ស្ត្រី​ដែលបម្រើ​ការនៅ​ក្រសួង​កិច្ច​ការនារីនោះ​បាន​និយាយ​ថា ៖«ខ្ញុំ​ជា​អ្នក​ទទួល​បន្ទុក​រកប្រាក់​ចិញ្ចឹម​គ្រួសារ​របស់​ខ្ញុំ។ នៅ​ពេល​គ្មាន​ក្រសួង តើ​ឲ្យ​ស្ត្រី​អាហ្វហ្គានីស្ថាន​ធ្វើ​អ្វី?

​​តាលីបង់​​បាន​កាន់​កាប់​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ពាក់​កណ្តាល​ខែ​មុន​ចំពេល​ដែល​ភាព​វឹក​វរ បន្ទាប់​ពី​កង​ទ័ព​អាមេរិក​បាន​ដក​ទ័ព​ចេញ។ នៅ​ពេលក្រុម​នេះ​​កាន់​អំណាច​នៅ​អាហ្វហ្គានីស្ថាន​ចុង​ក្រោយ​ពី​​ឆ្នាំ​១៩៩៦​ដល់​២០០១ ក្មេង​ស្រី​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​​សាលា​រៀន​ឡើយ ហើយ​ស្ត្រី​ភេទ​​ក៏មិន​អញ្ញាត​ឲ្យ​ទៅ​ធ្វើ​ការងារ និង​សិក្សា​​ដែរ។

ស្ត្រី​តាលីបង់តវ៉ា​កន្លង​មក

កំឡុង​​​ពេល​នោះ «ក្រសួង​​អធិដ្ឋាន សេចក្តី​ណែនាំ ការ​លើក​កម្ពស់គុណធម៌ និង​បង្ការអំពើ​បាប​»បាន​ក្លាយ​ជាក្រុម​ប៉ូលិស​សីលធម៌ ដែល​ពង្រឹង​ការ​ប្រតិបត្តិ​តាម​ច្បាប់ sharia ក្នុង​នោះ​មាន​ក្រម​​ស្លៀក​ពាក់​តឹង​រឹង ការ​ប្រហារ​ជីវិត​សាធារណៈ និងការ​វាយ​ដុំ។

បញ្ជី​តួនាទី​គណៈ​រដ្ឋ​មន្ត្រីបាន​ប្រកាស​ដោយ​តាលីបង់​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា មាន​ទាំង​រដ្ឋ​មន្ត្រី​​«ក្រសួង​​អធិដ្ឋាន សេចក្តី​ណែនាំ ការ​លើក​កម្ពស់គុណធម៌ និង​បង្ការអំពើ​បាប​» ដោយ​មិន​មាន​ការ​លើក​ឡើង​អំពី​ក្រសួង​កិច្ច​ការនារី​ទេ។

នៅ​ដើម​សប្តាហ៍​នេះ មេ​ដឹក​នាំ​តាលីបង់​ជាន់​ខ្ពស់​ម្នាក់​បាន​និយាយ​ថា ស្ត្រី​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ក្នុង​ជួរ​រដ្ឋាបាល​ជា​មួយ​បុរស​ឡើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម