ព័ត៌មានអន្ដរជាតិ
ត្រឹមមួយសប្តាហ៍ ពិភពលោក ទទួលបានដំណឹងល្អដល់ទៅ២ អំពីថ្នាំព្យាបាលកូវីដ
វាគឺជាដំណឹងដ៏ល្អបំផុត ដែលពិភពលោក ហាក់ដូចជាមានសង្ឃឹមក្នុងការយកឈ្នះជំងឺកូវីដ-១៩ បន្ទាប់ពីមានក្រុមហ៊ុនធំចំនួន២ បានប្រកាសពីថ្នាំគ្រាប់ថ្មី កាលពីសប្តាហ៍មុន។

កាលពីថ្ងៃទី១២ខែកញ្ញា ក្រុមហ៊ុនចិន Sinopharm បានប្រកាសពីការងារ លើការផលិតថ្នាំគ្រាប់ ពីរប្រភេទ ដែលអាចព្យាបាលជំងឺ កូវីដ-១៩ ជាពិសេស។
លោក Zhang Yuntao អនុប្រធាននិងជាប្រធានអ្នកវិទ្យាសាស្ត្រនៃក្រុមហ៊ុន China National Biotec Group (CNBG) ដែលជាបុត្រសម្ព័ន្ធរបស់ Sinopharm បាននិយាយថា ថ្នាំនេះ មានប្រសិទ្ធភាពជាចម្បងលើអ្នកជំងឺដែលមានរោគសញ្ញាស្រាលឬមធ្យម។ វាផ្អែកលើទិន្នន័យពីការប្រើប្រាស់គ្រាអាសន្នរបស់ថ្នាំនេះ និងការសាកល្បងនាពេលបច្ចុប្បន្ន។

ថ្នាំទាំងពីរ ដែលត្រូវបានបង្កើតឡើងដោយផ្អែកលើប្រភេទប្រូតេអ៊ីននៅក្នុងកោសិកានៃប្រព័ន្ធភាពស៊ាំរបស់មនុស្សនិងការក្លូនអង់ទីគ័រ ត្រូវបានប្រើដើម្បីបន្សាបមេរោគ និងកាត់បន្ថយការផ្ទុកវីរុសនៅក្នុងខ្លួនមនុស្ស។ នេះបើតាមការលើកឡើងរបស់លោក Zhang ប្រាប់ទូរទស្សន៍ CCTV កាលពីថ្ងៃសៅរ៍ទី១១ ខែកញ្ញា។
ចំណែក កាលពីថ្ងៃទី១៦ខែកញ្ញា ក្រុមអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលបាននិយាយថា ថ្នាំដែលគេប្រើដើម្បីទប់ទល់មេរោគអេដស៍ មានឥទ្ធិពលប្រឆាំងវីរុសកូវីដ-១៩ដោយផ្ទាល់ ដោយអាចកម្ចាត់មេរោគនេះបានក្នុងរយៈពេលត្រឹម៣ថ្ងៃប៉ុណ្ណោះ។

ក្រុមហ៊ុន Code Pharma ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសហូឡង់ ប៉ុន្តែមានការិយាល័យស្រាវជ្រាវនិងអភិវឌ្ឍន៍នៅអ៊ីស្រាអែល នាពេលថ្មីៗនេះ បានបញ្ចប់ការសាកល្បងដំណាក់កាលទី១ នៃថ្នាំ Codivir របស់ខ្លួនសម្រាប់ប្រើប្រាស់ប្រឆាំងនឹងមេរោគកូវីដ-១៩។
ក្រុមស្រាវជ្រាវជនជាតិអ៊ីស្រាអែលដែលគាំទ្រដល់ការសាកល្បងដំណាក់កាលទី ២ បានដាក់ពាក្យសុំការអនុញ្ញាតពីគណៈកម្មាធិការ Helsinki ដើម្បីបន្តដំណើរការនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Barzilai៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ក្រុមហ៊ុន Sinopharm ធ្វើតេស្តជោគជ័យលើថ្នាំគ្រាប់ព្យាបាលកូវីដ ពេលនេះរៀបចំផលិតហើយ
ចុចអាន៖ អ្នកវិទ្យាសាស្ត្ររកឃើញថ្នាំ អាចកម្ចាត់កូវីដ ក្នុងរយៈពេលត្រឹម៣ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


