Connect with us

ព័ត៌មានអន្ដរជាតិ

អតីតមេដឹកនាំផ្តាច់ការកូរ៉េខាងត្បូងមានទោសកំហុសពីបទបរិហារកេរ្តិ៍ជុំវិញការសម្លាប់រង្គាល

បានផុស

នៅ

នៅថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា នេះ អតីតមេដឹកនាំផ្តាច់ការកូរ៉េខាងត្បូងលោក Chun Doo-hwan ត្រូវបានរកឃើញថាមានទោសកំហុសពីបទបរិហារកេរិ៍្តបុព្វជិតដែលបានស្លាប់ពាក់ព័ន្ធនឹងការបះបោរគាំទ្រលទ្ធិប្រជាធិបតេយ្យដែលកងទ័ពរបស់លោកបានបង្ក្រាបកាលពី ៤០ ឆ្នាំមុន ។

បុរសអាយុ ៨៩ ឆ្នាំរូបនេះត្រូវបានគេអមដំណើរ នៅពេលដែលសាលក្រមត្រូវបានប្រកាសនៅក្នុងទីក្រុង Gwangju ជាកន្លែងដែលបាតុកម្មកាលពីឆ្នាំ ១៩៨០ បានបញ្ចប់ដោយការបង្ហូរឈាម ប៉ុន្តែគាត់ត្រូវបានរួចផុតពីការវិលត្រឡប់ទៅពន្ធនាគារវិញ ។

ចំនួនអ្នកស្លាប់ ឬបាត់ខ្លួនជាផ្លូវការគឺមានប្រហែល ២០០ នាក់ ប៉ុន្តែក្រុមសកម្មជននិយាយថា វាអាចខ្ពស់ជាងនេះ ៣ ដង ហើយលោក Chun ត្រូវបានគេស្គាល់ថាជា “អ្នកសម្លាប់នៅទីក្រុង Gwangju” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គាត់នៅតែបដិសេធរាល់ការចូលរួមដោយផ្ទាល់ក្នុងការបង្ក្រាបការបះបោរ ហើយនៅក្នុងសៀវភៅកំណត់ត្រាឆ្នាំ ២០១៧ បានប្រកាសថ្កោលទោសចំពោះបុព្វជិតដែលបានផ្តល់សក្ខីកម្មម្តងហើយម្តងទៀតថា កាំភ្លើងយន្តរបស់ឧទ្ធម្ភាគចក្របានបាញ់ទៅលើជនស៊ីវិលយ៉ាងឃោរឃៅ ។

ក្រោមច្បាប់បរិហារកេរ្តិ៍របស់កូរ៉េខាងត្បូងអាចជាបទល្មើសព្រហ្មទណ្ឌក៏ដូចជារដ្ឋប្បវេណី សាច់ញាតិអាចដាក់ពាក្យបណ្តឹងបែបនេះជំនួសមនុស្សស្លាប់ ហើយមិនចាំបាច់ជាមេធាវីការពារក្តីទេ ។ ជាក់ស្ដែងក្រុមគ្រួសាររបស់បុព្វជិតបានដាក់បណ្តឹងបរិហារកេរ្តិ៍ប្រឆាំងនឹងលោក Chun ហើយព្រះរាជអាជ្ញាបាននាំគាត់ទៅកាត់ទោស ។

តុលាការបាននិយាយថា “លោក Chun បានដឹងអំពីការបាញ់របស់ឧទ្ធម្ភាគចក្រ ហើយលោក Chun តែម្នាក់ឯងបានទទួលខុសត្រូវចំពោះការស្លាប់ និងរបួស” ។

តុលាការបានផ្តល់ឲ្យគាត់នូវការព្យួរទោសរយៈពេល ៨ ខែពោលខ្លីជាងរយៈពេលនៃការឃុំឃាំងរយៈពេល ១៨ ខែដែលត្រូវបានស្វែងរកដោយព្រះរាជអាជ្ញា ។ លោក Chun គ្រប់គ្រងប្រទេសកូរ៉េខាងត្បួងដោយប្រើកណ្តាប់ដៃដែកក្នុងទសវត្សឆ្នាំ ១៩៨០ ។ លោកបានត្រួតពិនិត្យការកើនឡើងនៃសេដ្ឋកិច្ចរបស់ប្រទេស និងបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះអូឡាំពិករដូវក្តៅឆ្នាំ ១៩៨៨ ប៉ុន្តែក៏ត្រូវបានបង្ក្រាបយ៉ាងសាហាវពីបក្សប្រឆាំងរហូតដល់ការធ្វើបាតុកម្មទ្រង់ទ្រាយធំបង្ខំឲ្យគាត់ទទួលយកលទ្ធិប្រជាធិបតេយ្យ ។

គាត់គឺជាប្រធានាធិបតីដំបូងគេរបស់ប្រទេសដែលប្រគល់អំណាចដោយសន្តិវិធី ប៉ុន្តែនៅតែស្ថិតក្នុងចំណោមឥស្សរជនដែលត្រូវគេមើលងាយបំផុត ។ ក្នុងឆ្នាំ ១៩៩៦ គាត់ត្រូវបានផ្តន្ទាទោសពីបទក្បត់ជាតិ និងត្រូវបានកាត់ទោសប្រហារជីវិតនូវអ្វីដែលបានកើតឡើងនៅទីក្រុង Gwangju ប៉ុន្តែការប្រហារជីវិតរបស់គាត់ត្រូវបានប្តឹងឧទ្ធរណ៍ ហើយគាត់ត្រូវបានដោះលែង បន្ទាប់ពីមានការលើកលែងទោសពីប្រធានាធិបតី ។

គួរបញ្ជាក់ថា បច្ចុប្បន្នអតីតប្រធានាធិបតីដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងចំនួន ៤ នាក់កំពុងជាប់ពន្ធនាគារ ឬធ្លាប់ជាប់ពន្ធនាគារនាពេលកន្លងមកនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម