ព័ត៌មានអន្ដរជាតិ
តាលីបង់ប្រកាសហាមស្ត្រីទៅរៀន ឬធ្វើការនៅសាកលវិទ្យាល័យក្រុងកាប៊ុល
ស្ត្រីអាហ្វហ្គានីស្ថានត្រូវបានហាមឲ្យទៅបង្រៀន ឬរៀននៅសាកលវិទ្យាល័យក្រុងកាប៊ុល ដរាបណា បរិយាកាសឥស្លាមមិនទាន់ត្រូវបានបង្កើតឡើងដែលនេះបានក្លាយជាចលនាថ្មីបំផុតមិនរាប់បញ្ចូលស្ត្រីអាហ្វហ្គានីស្ថានពីជីវិតសាធារណៈ។ នេះបើតាមសេចក្តីប្រកាសរបស់សាកលវិទ្យាធិការថ្មីដែលត្រូវបានតែងតាំងដោយតាលីបង់។
លោក Mohammad Ashraf Ghairat ជាសាកលវិទ្យាធិការថ្មីបាននិយាយនៅលើគណនី Twitter ផ្លូវការរបស់លោកថា ៖«ដរាបណាបរិយាកាសឥស្លាមពិតប្រាកដមិនទាន់ត្រូវបានផ្តល់សម្រាប់មនុស្សគ្រប់គ្នា ស្ត្រីភេទនឹងមិនអនុញ្ញាតឲ្យទៅរៀន ឬធ្វើការងារនៅសាកលវិទ្យាល័យឡើយ។ ស្លាមជាចម្បង»។

នៅព្រឹកថ្ងៃចន្ទ លោក Ghairat បានសរសេរនៅក្នុង Pashto ថា សាកលវិទ្យាល័យបានកំពុងធ្វើការតាមផែនការមួយដែលសម្របសម្រួលបង្រៀននិស្សិតស្រី ប៉ុន្តែមិនបាននិយាយពីផែនការនោះលំអិតទេ។
លោកបានសរសរថា ៖«ដោយសារខ្វះសាស្ត្រាចារ្យជាស្ត្រី យើងកំពុងធ្វើផែនការមួយសម្រាប់សាស្ត្រាចារ្យជាបុរសអាចបង្រៀននិស្សិតស្រីនៅកន្លែងចែកខណ្ឌដោយវាំងននក្នុងបន្ទប់រៀន។ មធ្យោបាយតាមរបៀបឥស្លាមនឹងអាចត្រូវបានបង្កើតឡើងសម្រាប់និស្សិតស្រីទទួលបានការអប់រំ»។

ការតែងតាំងលោកជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យកាប៊ុលដោយក្រុមតាលីបង់បានជួបនឹងការរិះគន់ដូចព្យុះជុំវិញកង្វះឯកសារបញ្ជាក់អត្តសញ្ញាណ។ លោក Ghairat បានប្រឆាំងនឹងការវាយតម្លៃទាំងនៅលើគណនី Twitter ដោយនិយាយថា លោកឃើញខ្លួនឯងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីកាន់តួនាទីជាសាកលវិទ្យាធិការ។
លោកក៏បានដាក់ចេញនូវចក្ខុវិស័យរបស់លោកសម្រាប់សាកលវិទ្យាល័យកាលពីថ្ងៃអង្គារ៍ដោយបាននិយាយថា គោលបំណងរបស់សាកលវិទ្យាល័យកាប៊ុលគឺក្លាយជាមជ្ឈមណ្ឌលមួយ«សម្រាប់មូស្លីមពិតប្រាកដទូទាំងពិភពលោកប្រមូលផ្តុំគ្នា ស្រាវជ្រាវ និងសិក្សា ហើយក្លាយជាឥស្លាមវិទ្យាសាស្ត្រទំនើប»។
លោកបានសរសេរនៅលើ Twitterថា ៖«នៅទីនេះ ខ្ញុំសូមប្រកាសថា យើងនឹងក្លាយជាសាកលវិទ្យាល័យមូស្លីមអាជីព ហើយនិស្សិតទទួលបានអត្ថប្រយោជន៍ពីបរិយាកាសឥស្លាមពិតប្រាកដ»។

បន្ទាប់ពីឃើញកាសែត New York Times ចុះផ្សាយជុំវិញការហាមស្ត្រី លោកបានឆ្លើយបំភ្លឺថា ៖«យល់ខុសពីសំដីរបស់ខ្ញុំដោយ New York Times។ តាមពិតខ្ញុំមិនបាននិយាយថា យើងនឹងមិនអនុញ្ញាតឲ្យស្ត្រីទៅរៀន ឬធ្វើការនៅសាកលវិទ្យាល័យទេ ខ្ញុំមានន័យថា ដរាបណា យើងមិនទាន់បង្កើតបរិយាកាសឥស្លាមមួយ ស្ត្រីនឹងស្ថិតនៅផ្ទះសិន។ យើងខំប្រឹងធ្វើការដើម្បីបង្កើតបរិយាកាសឥស្លាមប្រកបដោយសុវត្ថិភាពឆាប់ៗ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


