ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនឱសថ BioNTech ចាប់ផ្ដើមសាកល្បងវ៉ាក់សាំងការពារជំងឺសាហាវបំផុតទី ២ លើលោក
ក្រុមហ៊ុនផលិតជីវឱសថអាល្លឺម៉ង់បានប្រកាសកាលពីថ្ងៃសុក្រថា ការសាកល្បងដំណាក់កាលទី ២ នៃវ៉ាក់សាំងជំងឺមហារីកដែលប្រើបច្ចេកវិទ្យា mRNA បង្កើតឡើងដោយក្រុមហ៊ុន BioNTech បានចាប់ផ្តើមហើយ ។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកជំងឺមហារីកពោះវៀនធំដំបូងគេត្រូវបានចាក់វ៉ាក់សាំងប្រភេទ BNT122 ក្នុងការសាកល្បងព្យាបាលដំណាក់កាលទី ២ ។
លោកស្រី Ozlem Tureci សហស្ថាបនិក និងជាប្រធានផ្នែកវេជ្ជសាស្ត្រនៃក្រុមហ៊ុន BioNTech បាននិយាយថា ការសាកល្បងនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែង អស់រយៈពេលជាច្រើនឆ្នាំរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍការព្យាបាល ដោយចាក់ថ្នាំបង្ការរោគសម្រាប់អ្នកជំងឺមហារីក ។

លោកស្រីបាននិយាយថា “ជំងឺមហារីកបានវិវត្តតាមរបៀបដែលអ្នកជំងឺមាន ដំបូងមិនមានដុំសាច់នោះទេ បន្ទាប់ពីវះកាត់ ប៉ុន្តែពេលខ្លះដុំសាច់ក៏ដុះដែលដំបូងមើលមិនឃើញបានលូតលាស់ ហើយបង្កើតជាការរាលដាលទៅជាជំងឺមហារីកដំណាក់ចុងក្រោយ” ។
លោកស្រីបានបន្ថែមថា “នៅក្នុងការសាកល្បងព្យាបាលនេះ បានធ្វើឡើងចំពោះអ្នកជំងឺមហារីកពោះវៀនធំ ហើយយើងមានគោលបំណងកំណត់អ្នកជំងឺដែលមានហានិភ័យខ្ពស់ជាមួយនឹងការធ្វើតេស្តឈាម និងធ្វើការស៊ើបអង្កេតថាតើវ៉ាក់សាំង mRNA អាចការពារការកើតមានឡើងវិញនៃដុំសាច់បានឬអត់” ។

ការសាកល្បងនេះនឹងចុះបញ្ជីអ្នកជំងឺមហារីកពោះវៀនធំដែលមានហានិភ័យខ្ពស់ប្រមាណ ២០០ នាក់ ហើយវានឹងត្រូវបានអនុវត្តនៅសហរដ្ឋអាមេរិក អាល្លឺម៉ង់ អេស្ប៉ាញ និងបែលហ្ស៊ិក ។
គួរបញ្ជាក់ថា មហារីកពោះវៀនធំ គឺជាមហារីកដ៏សាហាវបំផុតទី ២ នៅទូទាំងពិភពលោក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ក្រុមហ៊ុនវ៉ាក់សាំង BioNTech ថា ពិភពលោកកុំភ័យខ្លាចរស់នៅជាមួយ កូវីដ វានឹងអាចគ្រប់គ្រងបាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


