ព័ត៌មានអន្ដរជាតិ
រុស្ស៊ី រកឃើញវីរុសបំប្លែងខ្លួន Delta ទម្រង់ថ្មី ឆ្លងខ្លាំងជាងប្រភេទដើមដល់ទៅ ១០ ដង
អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់របស់រដ្ឋាភិបាលរុស្ស៊ីបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីបានរកឃើញវីរុសបំប្លែងខ្លួន Delta ទម្រង់ថ្មី ដែលកាន់តែបង្កហានិភ័យការឆ្លងរាលដាល និងការស្លាប់របស់ប្រទេស ។

យោងតាមលោក Kamil Khafizov ដែលជាប្រធានក្រុមអ្នកវិទ្យាសាស្ត្រ Rospotrebnadzor បានប្រាប់សារព័ត៌មាន Interfax ថា “វីរុសបំប្លែងខ្លួន Delta ទម្រង់ថ្មីប្រភេទ AY.4.2 ត្រូវបានរកឃើញលើអ្នកធ្វើចត្តាឡីស័កនៅក្នុងប្រទេសរុស្ស៊ី” ។
លោកបានបន្ថែមទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា “វីរុសបំប្លែងខ្លួន Delta ទម្រង់ថ្មីប្រភេទ AY.4.2 ទំនងជាអាចរីករាលដាលទ្រង់ទ្រាយធំនៅក្នុងប្រទេសរុស្ស៊ី និងពិភពលោក ។ យើងកំពុងឃើញករណីបន្ថែមទៀតនៃប្រភេទថ្មីនេះ ហើយវាអាចឆ្លងលឿនជាងវីរុសបំប្លែងខ្លួន Delta ដល់ទៅ ១០ ដងឯណោះ” ។

មន្ត្រីសុខាភិបាលរុស្ស៊ីនិយាយថា Delta គឺជាប្រភេទវីរុសបំប្លែងខ្លួនដ៏លេចធ្លោក្នុងរលកទីបួននៃរោគរាតត្បាតកូវីដ ១៩ ដែលបានគ្របដណ្ដប់លើមន្ទីរពេទ្យរបស់ប្រទេស ចំពេលមានអត្រាចាក់វ៉ាក់សាំងទាប ។
ប៉ុន្តែអ្នកវិទ្យាសាស្ត្របានបង្ហាញទំនុកចិត្តលើប្រសិទ្ធភាពរបស់វ៉ាក់សាំងរុស្ស៊ីប្រឆាំងនឹងវីរុសប្រភេទ AY.4.2 ពីព្រោះប្រភេទថ្មីនេះមិនខុសគ្នាជាមួយវីរុស Delta ទម្រង់ដើមខ្លាំងប៉ុន្មានទេ ។

លោក Khafizov បាននិយាយថា “រឿងតែមួយគត់ដែលអាចជួយទប់ទល់នឹងវីរុសបំប្លែងខ្លួនថ្មី គឺការចាក់វ៉ាក់សាំង ជាពិសេសសម្រាប់អ្នកដែលមិនទាន់មានការឆ្លងកូវីដ” ។
ពាក់ព័ន្ធនឹងការរកឃើញវីរុសបំប្លែងខ្លួន Delta ទម្រង់ថ្មីនេះដែរ កាលពីថ្ងៃព្រហស្បតិ៍លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីកំណត់ថ្ងៃមិនធ្វើការ ឬឈប់សម្រាកនៅទូទាំងប្រទេសរុស្ស៊ីចំនួន ៩ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ដើម្បីការពារការរីករាលដាលនៃការឆ្លងបន្ថែម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ លោក ពូទីន ឲ្យប្រជាជន រុស្ស៊ី ស្នាក់នៅផ្ទះកុំចេញទៅណា ៩ ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


