Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ឲ្យប្រជាជន រុស្ស៊ី ស្នាក់នៅផ្ទះកុំចេញទៅណា ៩ ថ្ងៃ

បានផុស

នៅ

ខណៈករណីឆ្លងជំងឺកូវីដ ១៩ កំពុងរាលដាលខ្លាំងសាជាថ្មីនៅប្រទេសរុស្ស៊ី លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសម្រេចឲ្យប្រជាជនស្នាក់នៅផ្ទះរយៈពេល ៩ ថ្ងៃ ពោលចាប់ពីថ្ងៃទី ៣០ ខែតុលា តទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅប្រទេសរុស្ស៊ី ករណីឆ្លងកូវីដប្រចាំថ្ងៃបានកើនឡើងដល់ ៣០,០០០ នាក់សម្រាប់សប្តាហ៍ចុងក្រោយនេះ ខណៈកាលពីថ្ងៃពុធ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃបានឡើងដល់កម្រិតខ្ពស់បំផុត ពោលគឺ ១,០២៨ នាក់ ។

ស្របពេលមានកាលៈទេសៈទាំងនេះ បង្ខំឲ្យលោក ពូទីន ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃពុធ ដើម្បីកំណត់ថ្ងៃមិនធ្វើការ ឬឈប់សម្រាកនៅទូទាំងប្រទេសរុស្ស៊ីចំនួន ៩ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ដើម្បីការពារការរីករាលដាលនៃការឆ្លងបន្ថែម ។

ទន្ទឹមនោះ នៅក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាល លោក ពូទីន បានជំរុញយ៉ាងខ្លាំងដល់ប្រជាជនឲ្យទទួលការចាក់វ៉ាក់សាំង ខណៈរហូតមកដល់ពេលនេះ មានតែប្រជាជនប្រហែល ៣០ ភាគរយប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំង ។

លោក ពូទីន បាននិយាយថា “យើងមានជម្រើសតែ ២ ប៉ុណ្ណោះដែលត្រូវឆ្លងកាត់រយៈពេលនេះគឺត្រូវឈឺ ឬចាក់វ៉ាក់សាំង ប៉ុន្តែជម្រើសល្អប្រសើរ គឺត្រូវចាក់វ៉ាក់សាំង ។ លោកបានចោទជាសំណួរថា ហេតុអ្វីត្រូវរង់ចាំជំងឺ និងផលវិបាកធ្ងន់ធ្ងររបស់វា? ដូច្នេះសូមស្នាក់នៅផ្ទះដើម្បីប្រទេសរបស់យើង” ។

នៅក្នុងកិច្ចប្រជុំដដែលនោះ លោកឧបនាយករដ្ឋមន្រ្តី Tatyana Golikova ក៏បានអំពាវនាវឲ្យតំណាងរដ្ឋាភិបាលក្នុងតំបន់ ហាមឃាត់ព្រឹត្តិការណ៍នានាផងដែរ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនោះ ហើយលើកទឹកចិត្តឲ្យធ្វើការងារតាមអនឡាញ ។

បន្ថែមពីនេះ រដ្ឋាភិបាលបានអំពាវនាវឲ្យប្រជាជនជៀសវាងការធ្វើដំណើរទៅតំបន់ផ្សេងទៀត ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ថ្ងៃឈប់សម្រាករយៈពេល ៩ ថ្ងៃនេះ ធ្វើឲ្យចំនួននៃការស្វែងរកគេហទំព័រកក់សំបុត្រយន្តហោះ បានកើនឡើងភ្លាមៗគួរឲ្យកត់សម្គាល់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រុស្ស៊ី ផ្អាកបេសកកម្មជាមួយអង្គការ ណាតូ ក្រោយខឹងខ្លាំងចោទបុគ្គលិកខ្លួនថា ធ្វើចារកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២០ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤៥ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម