បារ៉ែន​អនុម័ត​វ៉ាក់​សាំង​ Sinopharm​ សម្រាប់​ក្មេងអាយុ​៣​ទៅ​១១​ឆ្នាំ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

បារ៉ែន​អនុម័ត​វ៉ាក់​សាំង​ Sinopharm​ សម្រាប់​ក្មេងអាយុ​៣​ទៅ​១១​ឆ្នាំ

បានផុស

នៅ

ប្រទេស​បារ៉ែន​បាន​​អនុម័ត​ជា​ផ្លូវ​ការ​នូវ​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​របស់​ចិន Sinopharm សម្រាប់​ចាក់​ដល់​កុមារ​អាយុ​៣​​ដល់​១១​ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ការងារ​វេជ្ជសាស្ត្រ​ជាតិ​សម្រាប់​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩​បាន​ប្រកាសកាល​ពី​ថ្ងៃ​អង្គារ៍​ម្សិល​មិញ​ថា វ៉ាក់សាំង​​​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ចាក់​ដល់​កុមារ​ក្រុម​អាយុ​នេះ​ចាប់​ពី​ថ្ងៃ​​ពុធ ទី​២៧ ខែ​តុលា​នេះ ហើយ​​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​របស់​កូន​អាច​ចុះ​ឈ្មោះ​​ដើម្បី​ចាក់​នៅ​តាម​វេប​សាយ​​របស់​ក្រសួង​សុខាភិបាល​បានពី​ពេល​នេះ​ទៅ។

ក្រៅ​ពី​វ៉ាក់សាំង​របស់​ចិន​ខាង​លើ​ដែល​ត្រូវ​បាន​អនុម័ត​សម្រាប់​កុមារ ក្រុម​ការងារ​វេជ្ជសាស្ត្រ​ជាតិ​​ក៏​បាន​និយាយ​ដែរ​ថា វ៉ាក់សាំង​បង្ការ​កូវីដ-១៩ Pfizer-BioNTech នឹង​ត្រូវ​​​អនុម័ត​ជា​ផ្លូវ​ការ​ឆាប់​ៗ​​​សម្រាប់​កុមារ​អាយុ​៥​ដល់​១១​ឆ្នាំ។

រហូត​ដល់​ពេល​នេះ ប្រទេស​បារ៉ែន​មាន​ករណី​ឆ្លង​កូវីដ-១៩​សរុប​ចំនួន ២៧៦​៦០៨​នាក់ និង​ស្លាប់​​១៣៩៣​នាក់។ ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ការ​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់​ខ្លាំង​ដល់​៣២៧៣​នាក់​កំឡុង​ពេល​ផ្ទះ​លើក​ទី​២ ខណៈ​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​មាន​អ្នក​ឆ្លង​ថ្មី​ត្រឹម​តែ​៣៧​នាក់​ប៉ុណ្ណោះ។

បើ​និយាយ​ពី​ការ​ចាក់​វ៉ាក់សាំង​វិញ ប្រទេស​ដែល​មាន​ប្រជា​ជន​១.៧​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​-១៩​បានប្រមាណ ២៧៤៦៤៦១​ដូស​ដែល​ស្មើ​នឹង​៨៣.៧​%​នៃប្រជា​ជន​របស់​ខ្លួន​ចាក់​ពេញ​ដូស៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services