Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្ត ថៃ ចំនួន២ ជាប់ កម្ពុជា រកឃើញអ្នកឆ្លងកូវីដបំប្លែងខ្លួន មិនខ្លាចវ៉ាក់សាំង (មានវីដេអូ)

បានផុស

នៅ

ករណីវីរុសកូវីដ-១៩បំប្លែងខ្លួន Delta Plus ដំបូងបង្អស់ដែលរកឃើញនៅក្នុងប្រទេសថៃ គឺជាវីរុសបំប្លែងខ្លួន AY.1 មិនមែនប្រភេទ AY.4.2 ដែលកំពុងរីករាលដាលនៅក្នុងចក្រភពអង់គ្លេសនោះទេ។

អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ លោកវេជ្ជបណ្ឌិត Supakit Sirilak បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារទី២៦ខែតុលាថា នាយកដ្ឋានបានរកឃើញករណី Delta Plus (AY.1) មួយករណី នៅក្នុងខ្លួនបុរសម្នាក់មកពីខេត្ត អាយុធ្យា កាលពីខែកញ្ញា និងករណីវីរុស Alpha Plus ចំនួន១៨ករណីផងដែរនៅក្នុងខែកញ្ញាដូចគ្នា។

ក្នុងចំណោមករណីវីរុសកូវីដបំប្លែងខ្លួនប្រភេទ Alpha Plus ដែលថៃរកឃើញថ្មីគឺមាន២ករណីជាអ្នកទោសនៅ Chiang Mai ហើយ ១៦ករណីទៀតគឺនៅក្នុងខេត្ត Chanthaburi ជាប់ខេត្ត បាត់ដំបង និងប៉ៃលិន របស់កម្ពុជានិងខេត្ត Trat ជាប់ខេត្ត កោះកុង ពោធិ៍សាត់ និងបាត់ដំបងរបស់កម្ពុជា។

ករណីវីរុស Alpha Plus ១៦ករណីរួមមានថៃ៤នាក់ និងខ្មែរ១២នាក់ ដែលជាកម្មករចម្ការតាង៉ែន ក្នុងខេត្តភាគខាងកើតទាំងពីរនេះ ជាប់ព្រំដែនកម្ពុជា។

លោកវេជ្ជបណ្ឌិត Supakit បានពន្យល់ថា Alpha Plus គឺជាវីរុសបំប្លែងខ្លួនក្លាយពូជពីប្រភេទ Alpha ហើយមានសមត្ថភាពគេចផុតពីការឆ្លើយតបប្រព័ន្ធភាពស៊ាំ មិនខ្លាចវ៉ាក់សាំង។ ដូច្នេះវាអាចបណ្តាលឲ្យមានរោគសញ្ញាបន្ថែម៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thai PBS

ចុចអាន៖ ប្រុងប្រយ័ត្ន! វីរុសកូវីដបំប្លែងខ្លួនក្លាយពូជឆ្លងខ្លាំងជាង Delta ចូលដល់ ថៃ ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៥ វិនាទី មុន

លោក ហេង សួរ ៖ ការចូលរួមពីពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងការគាំទ្រដល់ កងកម្លាំងប្រដាប់អាវុធនៅជួរមុខ រឹតតែធ្វើឲ្យកម្លាំងការពារជាតិកម្ពុជាកាន់តែរឹងមាំ

សេដ្ឋកិច្ច២ នាទីutes មុន

​អ្នកឧកញ៉ា លឹម ហេង៖ ព្រំដែនបិទ ខាតទាំងកម្ពុជា និងថៃ

ព័ត៌មានជាតិ១២ នាទីutes មុន

ក្រសួងសុខាភិបាល ទទួលបានម៉ាស៊ីនលាងឈាម និងបរិក្ខារពេទ្យ ពីក្រុមហ៊ុនមួយរបស់ចិន

ជីវិតកម្សាន្ដ២៧ នាទីutes មុន

តួស្រីរឿង «តំណាលតែងតាំងទេវតា» ជាប់ក្នុងបញ្ចីហាមឃាត់ ក្រោយបំពានច្បាប់ និងបោកប្រាស់ការសិក្សា

ព័ត៌មានជាតិ៣៣ នាទីutes មុន

សម្ដេចតេជោ និងសម្ដេចធិបតី ថាក្រុមប្រឆាំងដែលអួតខ្លួនស្នេហាជាតិ បែរជាចូលដៃចូលជើងជាមួយបរទេសវាយប្រហារប្រទេសខ្លួនឯង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

Breaking News! អតីតនាយករដ្ឋមន្ត្រីថៃ Suchinda ទទួលមរណភាព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មន្ទីរបញ្ចកោណ បញ្ជូនទាហានម៉ារីន ៧០០នាក់ទៀតទៅ LA ខណៈអំពើហិង្សាកាន់តែធ្ងន់ធ្ងរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការពារជាតិស្នើឱ្យចាត់វិធានការលើសកម្មជនប្រឆាំងក្លែងឯកសណ្ឋានកងទ័ព ធ្វើសកម្មភាពបំបាក់ទឹកចិត្តកងទ័ព  

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ការប្រឌិតព័ត៌មានពីបញ្ហាព្រំដែនកម្ពុជា-ថៃរបស់ក្រុមប្រឆាំង ជាចរិតនយោបាយគ្មានភាពថ្លៃថ្នូរ និងគួរឱ្យស្អប់ខ្ពើម

Sokha Hotels

ព័ត៌មានពេញនិយម