ព័ត៌មានអន្ដរជាតិ
ប៉ូលិសអន្តរជាតិព្រមានថា វ៉ាក់សាំងកូវីដ កំពុងក្លាយជាមុខសញ្ញារបស់អង្គការឧក្រិដ្ឋកម្ម
ប៉ូលិសអន្តរជាតិបានព្រមានថា ឧក្រិដ្ឋជនកំពុងមានផែនការជ្រៀតចូល ឬរំខានដល់ចង្វាក់ផ្គត់ផ្គង់ និងសមាជិកគោលដៅសាធារណៈជាមួយគ្រោងការលក់វ៉ាក់សាំងក្លែងក្លាយ ខណៈដែលពិភពលោកកំពុងព្យាយាមចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ ១៩ ។
កាលពីថ្ងៃពុធប៉ូលិសអន្តរជាតិបានចេញការជូនដំណឹងជាសកលដល់បណ្តាប្រទេសជាសមាជិកចំនួន ១៩៤ របស់ខ្លួនអំពីសកម្មភាពឧក្រិដ្ឋកម្មទាក់ទងនឹងកម្មវិធីចាក់វ៉ាក់សាំងកូវីដ ១៩ ទ្រង់ទ្រាយធំនាពេលខាងមុខ ។

ស្ថាប័នប៉ូលិសអន្តរជាតិបានបង្ហាញពីការគំរាមកំហែងមួយចំនួនដែលបង្កឡើងដោយសកម្មភាពឧក្រិដ្ឋកម្មរួមមានការផ្សព្វផ្សាយ ការលក់ និងការប្រើប្រាស់វ៉ាក់សាំងក្លែងក្លាយ ។ អគ្គលេខាធិការប៉ូលិសអន្ដរជាតិលោក Jurgen Stock បាននិយាយថា “បណ្តាញឧក្រិដ្ឋកម្មក៏នឹងផ្តោតលើសមាជិកសាធារណៈតាមរយៈគេហទំព័រក្លែងក្លាយ និងការព្យាបាលមិនពិតដែលអាចបង្កហានិភ័យយ៉ាងខ្លាំងដល់សុខភាពរបស់ពួកគេសូម្បីតែអាយុជីវិតរបស់ពួកគេក៏ដោយ” ។
ប៉ូលិសអន្តរជាតិក៏បានព្រមានដល់រដ្ឋាភិបាល ក្រុមហ៊ុនឱសថ និងអង្គការដឹកជញ្ចូនត្រូវដឹងអំពីការប៉ុនប៉ងរបស់ឧក្រិដ្ឋជនក្នុងការជ្រៀតចូលខ្សែសង្វាក់វ៉ាក់សាំងកូវីដ ១៩ ។ នៅពេលរដ្ឋាភិបាលកំពុងត្រៀមរៀបចំវ៉ាក់សាំង អង្គការឧក្រិដ្ឋកម្មនានាគ្រោងនឹងជ្រៀតចូល ឬរំខានដល់ចង្វាក់ផ្គត់ផ្គង់ ។

លោក Stock បានបន្ថែមថា “វាចាំបាច់ណាស់ដែលថាការអនុវត្តច្បាប់ត្រូវបានរៀបចំឲ្យបានតាមដែលអាចធ្វើទៅបានចំពោះអ្វីដែលនឹងក្លាយជាសកម្មភាពវាយប្រហារគ្រប់ប្រភេទរបស់ឧក្រិដ្ឋជនដែលទាក់ទងទៅនឹងវ៉ាក់សាំងកូវីដ ១៩ ហើយនេះជាមូលហេតុដែលប៉ូលិសអន្តរជាតិបានចេញការព្រមានជាសកល” ។
ការព្រមាននេះធ្វើឡើងនៅពេលដែលចក្រភពអង់គ្លេសបានប្រកាសពីការអនុម័តបទប្បញ្ញត្តិប្រើប្រាស់លើវ៉ាក់សាំងកូវីដ ១៩ របស់ក្រុមហ៊ុនឱសថអាមេរិក Pfizer/BioNTech បន្ទាប់ពីបង្ហាញប្រសិទ្ធភាព ៩៧ ភាគរយក្នុងការសាកល្បងព្យាបាលដំណាក់កាលទី ៣ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ សហរដ្ឋអាមេរិករំពឹងថា នឹងចាក់វ៉ាក់សាំងកូវីដលើមនុស្ស ១០០ លាននាក់រួចរាល់ត្រឹមខែកុម្ភៈ
ចុចអាន ៖ ក្រុមមនុស្ស ៥ ប្រភេទដែលមានអាទិភាពទទួលវ៉ាក់សាំងកូវីដ១៩មុនគេ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


