ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យវៀតណាម ច្រឡំយកវ៉ាក់សាំងកូវីដ ចាក់ឲ្យទារក ១៨នាក់
ទារកចំនួន១៨នាក់នៅទីក្រុងហាណូយ ត្រូវបានគ្រូពេទ្យច្រឡំចាក់វ៉ាក់សាំងកូវីដប្រភេទ Pfizer ឲ្យកាលពីថ្ងៃពុធ ប៉ុន្តែមិនមានផលប៉ះពាល់អវិជ្ជមានណាមួយត្រូវបានគេរាយការណ៍ទេ។
មន្ទីរសុខាភិបាលក្រុងបាននិយាយថា ទារកដែលមានអាយុពី២ទៅ៦ខែ បានទទួលការចាក់ថ្នាំបង្ការនៅមណ្ឌលសុខភាពឃុំ Yen Son ក្នុងស្រុក Quoc Oai ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Saint Paul ដើម្បីតាមដានអាការ។

កុមារទាំងនោះត្រូវបានមាតាបិតា នាំទៅចាក់ថ្នាំបង្ការរោគផ្សេងៗ ប៉ុន្តែបែរជាគ្រូពេទ្យច្រឡំយកវ៉ាក់សាំងកូវីដ ទៅចាក់ឲ្យទៅវិញ។
ពួកគេស្ថិតក្នុងស្ថានភាពធម្មតា បើទោះបីជាទារកខ្លះមានគ្រុនក្តៅ និងផលរំខានទូទៅផ្សេងទៀត ក្រោយការចាក់វ៉ាក់សាំងក៏ដោយ។
យ៉ាងណាក្តី គេនៅមិនទាន់ដឹងថាកំហុសនេះកើតឡើងដោយរបៀបណា និងថាតើទារកទាំងនោះទទួលបានវ៉ាក់សាំងកម្រិតណានោះទេ។
ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរស្រុកបានបញ្ជាឲ្យផ្អាកបុគ្គលិកដែលពាក់ព័ន្ធក្នុងករណីនេះ។
គួរបញ្ជាក់ថា ទីក្រុងហាណូយ មិនទាន់បានចាក់វ៉ាក់សាំង កូវីដ ដល់កុមារនៅឡើយទេ ថ្វីបើក្រសួងសុខាភិបាល បានអនុម័តឲ្យចាក់វ៉ាក់សាំង លើកុមារដែលមានអាយុពី ១២ ដល់ ១៧ឆ្នាំក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ចៅហ្វាយក្រុង LA តេស្តវិជ្ជមានកូវីដ ជាប់ពាក់ព័ន្ធច្រើននាក់ រួមទាំងនាយករដ្ឋមន្ត្រី វៀតណាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


