Connect with us

ព័ត៌មានអន្ដរជាតិ

បុរសថៃ ប្រាប់អាការនៃការកកឈាម ធ្វើឲ្យកូនស្រីស្លាប់ ក្រោយចាក់វ៉ាក់សាំងកូវីដ

បានផុស

នៅ

សិស្សសាលា​អាយុ១៦ឆ្នាំ​ម្នាក់​នៅ​ខេត្ត Lampang ​បាន​ស្លាប់​ដោយសារ​ការ​កក​​ស្ទះ​សរសៃឈាម​ក្នុង​សួត ​ពីរ​បី​ថ្ងៃ​បន្ទាប់​ពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទ Pfizer ដូសទី២​។

សំណាកត្រូវបានយកទៅធ្វើតេស្ត និងកំពុងពិនិត្យដើម្បីសម្រេចថាតើ នាងពិតជាស្លាប់ដោយសារផលរំខាននៃការចាក់វ៉ាក់សាំងមែនឬក៏អត់។

លោក Thanphit Sakunmat អាយុ៤៨ឆ្នាំ ជាឪពុករបស់ក្មេងស្រី បាននិយាយថា នៅថ្ងៃទី៦ខែតុលា កូនស្រីរបស់គាត់ បានទទួលការចាក់វ៉ាក់សាំង Pfizer ដូសទី១ក្រោមកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលដល់សិស្ស ហើយមិនមានផលរំខានធ្ងន់ធ្ងរទេ។

ទោះបីជាយ៉ាងណាក៏ដោយ ឪពុករបស់នាងនិយាយថា មួយថ្ងៃបន្ទាប់ពីនាងបានទទួលការចាក់វ៉ាក់សាំងដូសទី២នៅថ្ងៃទី២៧ខែតុលា នាងចាប់ផ្តើមមានអាការគ្រុនក្តៅ។

នៅថ្ងៃបន្ទាប់ នាងចេញរោគសញ្ញាផ្សេងទៀតដូចជា រាក ក្អួត ពិបាកលេប និងអស់កម្លាំង។

លោក​​បន្ត​ថា ​នៅ​ថ្ងៃ​ទី​បី ​នាងក្អួត​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​បណ្តាលឲ្យ​ឈឺ​ពោះ​និង​អស់កម្លាំង​ខ្លាំង​។ លោក​បាន​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ ហើយ​បាន​ប្រញាប់ប្រញាល់នាំ​កូនស្រី​ទៅកាន់​មន្ទីរពេទ្យ បន្ទាប់ពី​នាង​ចាប់ផ្តើម​ពិបាក​ដកដង្ហើម​។

What we know about the super-rare blood clots linked to the J&J vaccine

ក្រោយមក នាងត្រូវបានគេប្រកាសថាស្លាប់ បន្ទាប់ពីត្រូវសង្គ្រោះបន្ទាន់។ សំបុត្រមរណៈ ដែលចេញដោយមន្ទីរពេទ្យបានបង្ហាញថា នាងស្លាប់ដោយសារកកស្ទះសរសៃឈាមក្នុងសួត។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ខែតុលា ការស្លាប់ចំនួន១,២៩៦នាក់ ដែលសង្ស័យថាមានទំនាក់ទំនងជាមួយការចាក់វ៉ាក់សាំងកូវីដ ត្រូវបានកត់ត្រានិងស៊ើបអង្កេតដោយអ្នកជំនាញវេជ្ជសាស្ត្រ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ស្លាប់ ដល់ទៅជាង ១ពាន់នាក់ ក្រោយចាក់វ៉ាក់សាំងកូវីដ នៅ ថៃ

ចុចអាន៖ ស្លាប់ ដល់ទៅជាង ១ពាន់នាក់ ក្រោយចាក់វ៉ាក់សាំងកូវីដ នៅ ថៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម