ព័ត៌មានអន្ដរជាតិ
ស្ត្រី រុស្ស៊ី ម្នាក់ សម្រេចបំណងយកកូន ២២ នាក់ ក្នុងវ័យត្រឹម ២៤ ឆ្នាំ
“ខ្ញុំសុបិនអំពីរឿងនេះ តាំងពីកុមារភាព។ ប្ដីខ្ញុំក៏ស្រមៃចង់មានគ្រួសារធំមួយ ដែលមានសុភមង្គលដែរ»។ នេះជាសំដី របស់នាង Kristina Ozturk មានដើមកំណើតមកពីប្រទេសរុស្ស៊ី ជាមនុស្សស្រឡាញ់ទារកជាខ្លាំង។ នាងស្រមៃចង់មានគ្រួសារផ្ទាល់ខ្លួន ជាគ្រួសារធំចែករំលែកអនុស្សាវរីយ៍ដ៏រីករាយជាមួយគ្នារហូត។

Kristina បានជួបប្ដីរបស់នាងសព្វថ្ងៃនេះ ហើយមានបំណងចង់បានកូនដូចគ្នានៅក្នុងជីវិតរបស់គាត់។ បុរសជាអាជីវករម្នាក់ឈ្មោះ Galip អាយុ ៥៧ ឆ្នាំ។ ពួកគេបានជួបគ្នានៅឯ Batumi រដ្ឋ Georgia កំឡុងពេលវិស្សមកាល ហើយបានជួបភ្លាមៗ បន្ទាប់ពីបានរកឃើញសុបិនរួមរបស់ពួកគេ។
នាង Kristina និយាយថា បន្ទាប់ពីយើងបានជួបគ្នា យើងចាប់ផ្ដើមសម្រេចក្ដីសុបិនរបស់យើង។ ទំនាក់ទំនងស្នេហារបស់យើងបានផ្លាស់ប្ដូរ ប៉ុន្តែបន្ទាប់មកជីវិតរបស់យើងទាំងមូលបានផ្លាស់ប្ដូរ មិនមែនត្រឹមតែផ្នែកមនោសញ្ចេតនានោះទេ»។

Kristina សម្រាលបានកូនដំបូងរបស់នាងនៅអាយុ ១៧ ឆ្នាំ។ ហើយនោះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ! នាងនិងស្វាមី បានសម្រេចចិត្តពង្រីកគ្រួសារតាមរយៈការឲ្យស្ត្រីផ្សេងពពោះជំនួសបន្ថែមទៀត។ ហើយប្ដីប្រពន្ធនេះ បានសម្រេចបំណងនោះពិតមែន។
មកដល់បច្ចុប្បន្ននេះ កូនដែលនាង Kristina មានសរុបចំនួន ២២នាក់ និងបានចំណាយប្រាក់ដល់ទៅ ១៣៨,០០០ ផោន ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ សម្រាប់គ្រួសារដ៏ធំមួយ។

ជាការពិតណាស់ ការគ្រប់គ្រងក្រុមគ្រួសារដ៏ធំបែបនេះ ត្រូវការពេលវេលា ការខិតខំ និងលុយកាក់។ ការចិញ្ចឹមកូនម្នាក់អាចក្លាយជាការលំបាក សម្រាប់ឪពុកម្ដាយថ្មីភាគច្រើន។ ដែលទាំងនោះឪពុកម្ដាយថ្មី បានប្រាប់ពីផ្លូវចិត្ត និងរាងកាយចំពោះពួកគេ អំឡុងពេលមានកូនតូចៗ។ ប៉ុន្តែចំពោះគូស្វាមីភរិយានេះវិញ គឺមិនហត់នឿយនឹងចិញ្ចឹមក្មេងៗទាំងនោះឡើយ ព្រោះជាអ្វីដែលពួកគេចង់បានជាយូរណាស់មកហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖របស់ទាំងនេះមើលទៅសាមញ្ញ តែបើនិយាយពីតម្លៃវិញ ស្មើនឹងឡានមួយគ្រឿង
ចុចអាន៖លម្អិតពីវ៉ាក់សាំង រុស្សី ៥ ប្រភេទ ដែល កម្ពុជា អនុញ្ញាត ឲ្យប្រើប្រាស់បន្ទាន់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


