ព័ត៌មានអន្ដរជាតិ
មានវ៉ាក់សាំងចាក់ហើយ ពេលនេះ WHO ព្រមានខ្វះសឺរ៉ាំងវិញម្តងនៅឆ្នាំក្រោយ
នៅឆ្នាំក្រោយនេះ ពិភពលោកអាចនឹងជួបប្រទះបញ្ហាខ្វះសឺរ៉ាំងចាក់ថ្នាំដល់ទៅ ជិតពីរពាន់លានសឺរ៉ាំងឯណោះ។ នេះបើយោងតាមរបាយការណ៍ថ្មីពីអង្គការសុខភាពពិភពលោក (WHO)។

កង្វះខាតនេះគឺជាលទ្ធផលនៃយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ជាសកល ដោយវ៉ាក់សាំងជាង៧.២៥ពាន់លានដូស ត្រូវបានចាក់នៅជុំវិញពិភពលោក។
ជាលទ្ធផល សឺរ៉ាំងដល់ទៅទ្វេដងកំពុងត្រូវបានប្រើប្រាស់ ដែលជាហេតុធ្វើឲ្យខូចដល់ការផ្គត់ផ្គង់ជាសកល។
WHO និយាយថា ប្រសិនបើផលិតកម្មមិនបង្កើនទេនោះ វាអាចនាំឲ្យមានការស្តុកទុក និងការភ័យស្លន់ស្លោទិញសឺរ៉ាំង ហើយធ្វើឲ្យរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីការពារមនុស្សពីជំងឺជាច្រើន។

លោកស្រី Lisa Hedman ទីប្រឹក្សាជាន់ខ្ពស់ WHO នៅផ្នែកសិទ្ធិទទួលបានថ្នាំ និងផលិតផលសុខភាព បាននិយាយថា “យើងកំពុងលើកឡើងពីការព្រួយបារម្ភពិតប្រាកដថា យើងអាចខ្វះសឺរ៉ាំងចាក់ថ្នាំបង្ការរោគ ដែលនាំឲ្យមានបញ្ហាធ្ងន់ធ្ងរ។ អាស្រ័យលើរបៀបដែលការចាក់វ៉ាក់សាំងដំណើរការ វាអាចមានឱនភាពពី១ពាន់លានទៅ ២ពាន់លានសឺរ៉ាំង”។
ដោយផ្អែកលើសេណារីយ៉ូនៃមនុស្សប្រមាណ៧ពាន់លាននាក់ដែលត្រូវការវ៉ាក់សាំងកូវីដ ចំនួនពីរដូសនៅចន្លោះពេលនេះដល់ឆ្នាំ២០២៣ និងសមត្ថភាពផលិតជាសកលនៃសឺរ៉ាំងចាក់ថ្នាំប្រហែលប្រាំមួយពាន់លានសឺរ៉ាំងក្នុងមួយឆ្នាំ, លោកស្រី Hedman បាននិយាយថា “វាច្បាស់ណាស់ថា ឱនភាពជាងមួយពាន់លានសឺរ៉ាំងនៅឆ្នាំ២០២២ អាចកើតឡើង ប្រសិនបើយើងបន្តអាជីវកម្មដូចធម្មតា”។
![With seven billion people needing two doses of coronavirus vaccine between now and 2023, and a global manufacturing capacity of around six billion immunization syringes a year, 'it's pretty clear that a deficit in 2022 of over a billion [needles] could happen if we continue with business as usual,' said WHO senior advisor Lisa Hedman](https://i.dailymail.co.uk/1s/2021/11/10/21/50324449-10188121-image-a-1_1636580273697.jpg)
ការខ្វះខាតសឺរ៉ាំងច្រើន ឬអូសបន្លាយអាចមានន័យថា នឹងមានការពន្យាពេលក្នុងការចាក់ថ្នាំបង្ការជំងឺផ្សេងៗ។
កាលពីខែមុន WHO បានគាំទ្រវ៉ាក់សាំងជំងឺគ្រុនចាញ់ដំបូងគេរបស់ពិភពលោក ដែលជាប្រយោជន៍ដល់ប្រទេសកំពុងអភិវឌ្ឍ។
គួរបញ្ជាក់ថា សឺរ៉ាំងមិនមែនជារបស់តែមួយ ដែលខ្វះខាតនោះទេ។ កាលពីដើមឆ្នាំនេះ អ្នកជំនាញបានព្រមានអំពីកង្វះខាតខ្សាច់ ដែលអាចពន្យារពេលការផលិតដបកែវ រាប់ពាន់លានដបដែលត្រូវការ ដើម្បីដាក់វ៉ាក់សាំងកូវីដ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ WHO កំពុងបារម្ភវីរុសក្លាយពូជពី Delta ដោយខ្លាចថា មេរោគនេះ ធន់នឹងវ៉ាក់សាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


