ព័ត៌មានអន្ដរជាតិ
WHO កំពុងបារម្ភវីរុសក្លាយពូជពី Delta ដោយខ្លាចថា មេរោគនេះ ធន់នឹងវ៉ាក់សាំង (មានវីដេអូ)
វីរុសកូវីដបំប្លែងខ្លួន Delta ក្លាយពូជ ដែលកំពុងវាយប្រហារកាន់តែខ្លាំងឡើងនៅ ចក្រភពអង់គ្លេស ពេលនេះកំពុងស្ថិតក្នុងរ៉ាដារបស់អង្គការសុខភាពពិភពលោក។

វីរុសក្លាយពូជ AY.4.2 ត្រូវបានគេភ័យខ្លាចថា មានសមត្ថភាពឆ្លងខ្លាំងជាងវីរុសកូវីដបំប្លែងខ្លួន Delta រហូតដល់ទៅ១៥ភាគរយ។
កាលពីសប្តាហ៍មុន ប្រធានផ្នែកសុខាភិបាលចក្រភពអង់គ្លេស បានចាត់ទុកវាជា “វីរុសបំប្លែងខ្លួនដែលស្ថិតក្រោមការស៊ើបអង្កេត” ខណៈពួកគេព្យាយាមកំណត់ថាតើ វាឆ្លងខ្លាំងកម្រិតណា ឬ ថាតើវាពិតជាមានសមត្ថភាពធន់នឹងវ៉ាក់សាំងមែនឬក៏អត់។

ឥឡូវនេះ WHO ក៏កំពុងពិនិត្យយ៉ាងល្អិតល្អន់ចំពោះការជូនដំណឹងពិសេសអំពីវីរុសក្លាយពូជ AY.4.2 នៅក្នុងរបាយការណ៍រោគរាតត្បាតប្រចាំសប្តាហ៍របស់ខ្លួនផងដែរ។
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះ បាននិយាយថា មានករណីវីរុសនេះជាង២៦,០០០ករណី ត្រូវបានរាយការណ៍ពីប្រទេសចំនួន ៤២ គិតត្រឹមថ្ងៃទី ២៥ ខែតុលា។

WHO និយាយថា ការកើនឡើងបន្តិចម្តងៗនៅក្នុងករណី AY.4.2 Covid ត្រូវបានគេសង្កេតឃើញនៅក្នុងប្រទេសអង់គ្លេស។ វីរុសនេះបានរួមចំណែកការឆ្លងប្រហែល ១០ភាគរយនៃករណីថ្មីទាំងអស់ បើប្រៀបធៀបទៅនឹងត្រឹមតែ ៥ភាគរយប៉ុណ្ណោះកាលពីខែមុន។
របាយការណ៍របស់ WHO បានបន្តថា ការសិក្សាបន្ថែមទៀតដែលវាយតម្លៃទៅលើថាតើ AY.4.2 មានការឆ្លងខ្លាំងជាង ឬសាហាវជាងវីរុសបំប្លែងខ្លួន Delta ដែរឬក៏អត់ កំពុងដំណើរការរួចទៅហើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ខេត្ត ថៃ ចំនួន២ ជាប់ កម្ពុជា រកឃើញអ្នកឆ្លងកូវីដបំប្លែងខ្លួន មិនខ្លាចវ៉ាក់សាំង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


