ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងអ៊ីស្រាអែល មានប្រសិទ្ធភាព ប្រឆាំងវីរុសកូវីដបំប្លែងខ្លួនធំៗ ៤ប្រភេទ
លទ្ធផលថ្មីដែលបញ្ចេញចេញដោយវិទ្យាស្ថានស្រាវជ្រាវជីវសាស្រ្តអ៊ីស្រាអែល (IIBR) បានបង្ហាញពីប្រសិទ្ធភាពនៃវ៉ាក់សាំង “BriLife” របស់ប្រទេសអ៊ីស្រាអែល ប្រឆាំងនឹងវីរុសកូវីដ-១៩បំប្លែងខ្លួន។
ការធ្វើតេស្តរបស់ IIBR បានបង្ហាញថា វ៉ាក់សាំង “BriLife” បានបង្ហាញប្រសិទ្ធភាពខ្លាំងក្លាបញ្ចេញអង់ទីគ័រប្រឆាំងវីរុសកូវីដបំប្លែងខ្លួនធំៗចំនួន៤ប្រភេទដូចជា Alpha, Beta, Gamma និង Delta។

លទ្ធផលនៃការស្រាវជ្រាវនេះ ត្រូវបានដាក់ជូនសម្រាប់ការវាយតម្លៃដោយអ្នកជំនាញនៃទស្សនាវដ្ដីវិទ្យាសាស្ត្រដ៏ធំមួយ។
នាយកប្រតិបត្តិក្រុមហ៊ុនឱសថ NeuroRX វេជ្ជបណ្ឌិត Jonathan Javitt បាននិយាយថា “មានហេតុផលគ្រប់យ៉ាងដែលត្រូវមានសុទិដ្ឋិនិយម អំពីសមត្ថភាពនៃវ៉ាក់សាំង BriLife ដើម្បីប្រើប្រាស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី ហើយទាក់ទងនឹងការពង្រឹងភាពស៊ាំប្រឆាំងកូវីដ”។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ជនជាតិអ៊ីស្រាអែលជាង៤លាននាក់ បានទទួលវ៉ាក់សាំងកូវីដ ដូសទី៣រួចទៅហើយ។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានលទ្ធផលផ្លូវការនៅឡើយទេថាតើវ៉ាក់សាំងដូសទី៣នឹងមានប្រសិទ្ធភាពរយៈពេលយូរប៉ុនណា ប៉ុន្តែមន្ត្រីសុខាភិបាលនៅទូទាំងប្រទេសបានរំពឹងទុករួចទៅហើយថា វ៉ាក់សាំងនឹងមិនមានប្រសិទ្ធភាពលើសពី១២ខែឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ World Today News
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


