Connect with us

ព័ត៌មានអន្ដរជាតិ

បរិយាកាស​ពុល​ធ្ងន់ធ្ងរ​ខ្លាំង​នៅ​ដេលី​រហូត​បិទ​សាលា​រៀន​ទាំងអស់

បានផុស

នៅ

អាជ្ញាធរ​នៅទី​ក្រុង​ដេលី​របស់ប្រទេស​ឥណ្ឌា​បាន​ឲ្យ​បិទ​សាលា​រៀន និង​មហា​វិទ្យាល័យ​ទាំង​អស់​ដោយ​សារ​កម្រិត​បរិយាកាស​ពុល​កំពុង​ធ្ងន់​ធ្ងរ​ខ្លាំង។

ការដ្ឋាន​សំណង​ក៏​ត្រូវ​បាន​ហាម​ដំណើរ​ការ​ហូត​ដល់​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​ ប៉ុន្តែ​មាន​ការ​លើក​លែង​សម្រាប់គម្រោង​​ពាក់​ព័ន្ធ​នឹងការ​​ដឹក​ជញ្ជូន និង​ការពារ​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​តែ​​រោង​ចក្រ​ថាមពល​៥​ក្នុង​ចំណោម​១១​​នៅ​ក្នុង​ទី​ក្រុង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រតិបត្តិការ។ បរិយាកាស​​ពុល​បាន​ហុយ​ផ្សេង​នៅ​ទី​ក្រុង​ដេលី​ចាប់​តាំង​ពី​ពិធី​បុណ្យ Diwali។

កម្រិត PM2.5  ដែល​ជាភាគ​ល្អិត​តូច​ៗ​​អាច​ធ្វើឲ្យ​ស្ទះ​សួត​របស់​មនុស្ស​​បាន​នៅ​ទី​ក្រុង​ដេលី​ខ្ពស់​ខ្លាំង​ជាង​​​​​​សេចក្តីណែនាំ​សុវត្ថិភាព​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO)។ ផ្នែក​ជា​ច្រើន​នៅ​ទី​ក្រុង​មាន​កំណត់​ត្រា​ជិត​ ឬ​ខ្ពស់​ជាង​​៤០០​កាល​ពី​ថ្ងៃ​អង្គារ៍​ម្សិល​មិញ​ដែលត្រូវ​បាន​ចាត់​ថ្នាក់​ថា«ធ្ងន់​ធ្ងរ»។

កត្តា​ចម្បង​មាន​ដូច​ជា ការ​បំភាយ​យាន​យន្ត និង​ឧស្សាហកម្ម ធូលី និង​សំណល់​អធាកាស​ធាតុ​បាន​ធ្វើ​ឲ្យ​ទី​ក្រុង​ដេលី​បាន​ក្លាយ​ជា​ទី​ក្រុង​មាន​បរិយាកាស​ពុល​ធ្ងន់​ធ្ងរ​​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក។ ខ្យល់​ប្រែ​​ជា​ពុល​ ជា​ពិសេស​នៅ​ក្នុង​រដូវ​រងា ខណៈ​កសិករ​នៅ​រដ្ឋ​ជិត​ខាង​ដុតចោល​ដំណាំ​​របស់​ពួក​គេ។

ការ​ដុត​កាំជ្រូច​ក្នុង​ពិធី​បុណ្យ Diwali ដែល​​​ធ្វើ​ឡើង​ក្នុង​ពេល​ជា​មួយ​គ្នា​បាន​ធ្វើ​​គុណភាព​បរិយាកាស​កាន់​តែ​អាក្រក់​ខ្លាំង​ឡើយ។ ល្បឿន​ខ្យល់​ទាប​ក៏​ជា​ផ្នែក​មួយ​ផង​ដែរ ពី​ព្រោះ​វា​ចាប់​យក​បរិយាកាស​ពុល​ដែល​ស្ថិត​នៅ​កម្រិត​ទាប៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៥ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម