ព័ត៌មានអន្ដរជាតិ
ពិតជាអស្ចារ្យ រកឃើញអ្នកទី ២ ជាសះស្បើយពី ជំងឺអេដស៍ ដោយខ្លួនឯង
សារព័ត៌មាន CNN Health បានរាយការណ៍ថា ស្ត្រីម្នាក់មកពីប្រទេសអាហ្សង់ទីនត្រូវបានគេជឿថា ជាមនុស្សទីពីរហើយដែលរាងកាយរបស់នាងបានកម្ចាត់ភាពស៊ាំនៃជំងឺអេដស៍ (HIV) ដែលឆ្លងតាមការរួមភេទ និងបានជាសះស្បើយដោយធម្មជាតិគ្មានការព្យាបាល ។

យោងតាមការសិក្សាថ្មីមួយដែលត្រូវបានបោះពុម្ពនៅក្នុងទស្សនាវដ្ដី Annals of Internal Medicine បានឲ្យដឹងថា ស្ត្រីអាយុ ៣០ ឆ្នាំរូបនេះមិនបានបង្ហាញសញ្ញានៃមេរោគអេដស៍ឡើយ ពោលរយៈពេល ៨ ឆ្នាំ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យដំបូងរបស់នាង ទោះបីជាមិនបានទទួលការព្យាបាលកោសិកា Stem Cell ឬការព្យាបាលទៀងទាត់ផ្សេងទៀតក៏ដោយ ។
ចំណែកអ្នកជំងឺដំបូងគេដែលត្រូវបានគេរកឃើញថាបានជាសះស្បើយពីមេរោគអេដស៍តាមបែបធម្មជាតិគឺជាស្ត្រីអាយុ ៦៧ ឆ្នាំឈ្មោះ Loreen Willenberg នេះ ។

លោកស្រី Xu Yu មកពីវិទ្យាស្ថាន Ragon នៃមន្ទីរពេទ្យ Massachusetts General Hospital, MIT និង Harvard និងសហការីរបស់នាងនៅក្នុងប្រទេសអាហ្សង់ទីនបាននិយាយថា ស្ត្រីរូបនេះមិនបានប្រើថ្នាំប្រឆាំងនឹងមេរោគនោះទេរហូតដល់ឆ្នាំ ២០១៩ នៅពេលដែលនាងមានផ្ទៃពោះ ។
ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីនាងសម្រាលបានទារកដែលមានសុខភាពល្អ នាងមិនធ្វើតេស្តរកមេរោគអេដស៍នោះទេ ហើយចាប់ពីពេលនោះមក នាងក៏បានឈប់ព្យាបាលមេរោគអេដស៍តែម្ដង ខណៈបច្ចុប្បន្នវាមិនច្បាស់ទេថាតើរាងកាយរបស់ស្ត្រីរូបនេះ អាចកម្ចាត់មេរោគអេដស៍ដោយរបៀបណានោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Localdvm
ចុចអាន ៖ កម្ពុជា ស្ថិតនៅលេខរៀងទី ៨ នៅ អាស៊ាន និង ១០៩ លើលោកករណីឆ្លង និងស្លាប់សរុបដោយសារ កូវីដ
-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


