Connect with us

ព័ត៌មានជាតិ

កម្ពុជា​លើក​យុទ្ធសាស្រ្ត​គន្លឹះ ៧ ចំណុច​ដាក់ជូនសន្និសីទពិភពលោក​ពីការប្រែប្រួល​អាកាសធាតុ

បានផុស

នៅ

នៅសន្និសីទកំពូលបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម តំណាង​កម្ពុជាបាន​ថ្លែងសន្ទរកថាគន្លឹះ​និង​គោលនយោបាយរបស់កម្ពុជាលើឆាកអន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាននៅក្នុងដំណើរទៅចូលរួមសន្និសីទបាន​ថ្លែង​ថា កម្ពុជា​បានធ្វើការប្តេជ្ញាចិត្តដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ លោករដ្ឋមន្រ្តី​បានលើក​យក​យន្តការនិងយុទ្ធសាស្រ្តសំខាន់ចំនួន ៧ របស់រដ្ឋាភិបាល​កម្ពុជា​ដាក់ជូននិងពិភាក្សាក្នុងសន្និសីទពិភពលោកនេះរួមមាន៖

ទី១៖ កម្ពុជាបានធ្វើការប្តេជ្ញាចិត្ត លុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ៧០០MW ជំនួសមកវិញដោយ រោងចក្រអគ្គិសនី ដើរដោយឧស្ម័ន LPG វិញ។
ទី២៖ ប្រទេសកម្ពុជាអភិវឌ្ឍថ្មីនៃទំនប់ស្តុកទឹក ដើម្បីផលិតថាមពលអគ្គិសនីស្អាត ១០០០ មេហ្គាវ៉ាត់​ឱ្យបានមុនឆ្នាំ​២០២៨។
ទី៣៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​ក្រសួងបរិស្ថាន បង្កើនថាមពលកកើតឡើងវិញដែលភាគច្រើនជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងថាមពលខ្យល់ឲ្យបានដល់កម្រិត ៧០%។
ទី៤៖ យុទ្ធសាស្ត្រកម្ពុជាស្អាត តាមរយៈការកាត់បន្ថយការបំពុលបរិស្ថានដោយថង់ប្លាស្ទិក និងសំណល់រឹងនិងរាវ ដែលមានការចូលរួមពីប្រជាពលរដ្ឋកម្ពុជាជាង ៣ លាននាក់ និងកំពុងកើនឡើងបន្តបន្ទាប់។
ទី៥៖ យុទ្ធសាស្ត្រកម្ពុជាបៃតងតាមរយៈការដាំដើមឈើទាំងតាមទីវាលនិងតំបន់ការពារយ៉ាងតិចចំនួន ១ លានដើម ក្នុងមួយឆ្នាំពង្រីកគម្របព្រៃឈើបាន ៦០%នៅឆ្នាំ២០៥០។
ទី៦៖ កម្ពុជាបន្តមិនអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតអគិ្គសនីដោយប្រើធ្យូងថ្មនៅកម្ពុជា។
ទី៧៖ បន្តមិនអនុញ្ញាតឲ្យសង់វារីអគ្គិសនីកាត់ទន្លេមេគង្គឡើយ។

សន្និសីទកំពូលបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) ចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានមេដឹកនាំរដ្ឋភាគីចំនួន ១៩៦ ប្រទេស បុគ្គលល្បីៗ អ្នកវិទ្យាសាស្រ្ត តំណាងអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ប្រទេសអ្នកសង្កេតការណ៍ អ្នកសារព័ត៌មានចូលរួមសរុបចំនួនជិត ៧ ម៉ឺននាក់។

បន្ទាប់មកសេចក្តីប្រកាសរួមស្តីពីប្រព័ន្ធស្បៀងដែលមានភាពធន់និរន្តរភាពកសិកម្ម និងសកម្មភាពអាកាសធាតុត្រូវបាន​ប្រកាសជាផ្លូវនៅ COP28 នាទីក្រុងឌុយបៃ។

តំណាង​កម្ពុជា​ដែលមាន​លោក អ៊ាង សុផល្លែត បានលើកឡើងពីការចូលរួមនិងគាំទ្រយ៉ាងពេញទំហឹងជាមួយការប្ដេជ្ញាចិត្តរបស់កម្ពុជាលើសេចក្ដីប្រកាសជាសកលស្ដីពីនិរន្តភាពប្រព័ន្ធស្បៀងវិស័យកសិកម្ម និងសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលបានផ្ដោតលើអាទិភាពចំនួន ៣ រួមមាន៖

ទី១៖ ការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ដែលងាយរងគ្រោះដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
ទី២៖ ការតស៊ូមតិសម្រាប់សន្តិសុខស្បៀង និងសុខុមាលភាពអាហារូបត្ថម្ភ សម្រាប់អ្នកដែលត្រូវការជំនួយជាពិសេស អ្នកដែលជួបប្រទះការខាតបង់ និងការខូចខាតពីគ្រោះមហន្តរាយធម្មជាតិ ដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
និងទី៣៖ ពង្រីកការអនុវត្តកសិកម្មឆ្លាតវៃ និងយុទ្ធសាស្ត្របញ្ចេញកាបូនទាប ជាធាតុផ្សំសំខាន់នៃការសម្របខ្លួន និងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយអាកាសធាតុ»។

បណ្តាប្រមុខដឹកនាំប្រទេសជាង ១២០ ក្នុងនោះកម្ពុជាដែលតំណាងដោយ​លោក អ៊ាង សុផល្លែត បានអនុម័ត​សេចក្តីប្រកាស​រួមជាផ្លូវការស្តីពីប្រព័ន្ធស្បៀង ដែលមានភាពធន់និរន្តរភាពកសិកម្មនិងសកម្មភាពអាកាសធាតុ នៅក្នុងក្របខ័ណ្ឌនៃសន្និសីទ COP28។ សារៈសំខាន់នៃប្រកាសរួមនេះមានខ្លឹមសារស្របទៅនឹងការតាំងចិត្តរបស់រាជរដ្ឋាភិបាល ស្តីពីកសិកម្មវៃឆ្លាត ការកាត់បន្ថយការបញ្ចេញកាបូន និងការអភិវឌ្ឍដោយចីរភាព។

នៅក្នុងដំណើរបេសកកម្ម តំណាងកម្ពុជាក៏​​បាន​ចូលរួមកិច្ចប្រជុំពហុភាគី ទ្វេភាគី ជាច្រើនផ្សេងទៀត។ ក្នុងជំនួបនីមួយៗ កម្ពុជា​បានលើកឡើងអំពីវិស័យអាទិភាព និងការវិនិយោគបៃតងនៅកម្ពុជា ការបង្កើនគម្របព្រៃឈើឲ្យបាន ៦០% ការលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈការដាំឈើ ឬស្សីជាដើម និងការជំរុញកម្ពុជាស្អាត តាមរយៈយុទ្ធនាការមិនប្រើថង់ប្លាស្ទិក ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសគាំទ្រ ចំពោះយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានផ្តល់អាទិភាពទៅ លើ ភាពស្អាត ភាពបៃតង និង ចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម