Connect with us

ព័ត៌មានជាតិ

កម្ពុជា ទទួលរងឥទ្ធិពលសម្ពាធទាបអូសបន្លាយ​ពីសមុទ្រចិនខាងត្បូង

បានផុស

នៅ

កម្ពុជា ទទួលរងនូវឥទ្ធិពលជ្រលងសម្ពាធទាប ដែលអូសបន្លាយពីសមុទ្រចិនខាងត្បូង រហូតដល់ ឈូងសមុទ្របេងហ្គាល ដោយអូសកាត់ពីលើកម្ពុជា នៅថ្ងៃទី ១៧ កុម្ភៈនេះ។ នេះបើតាមប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នឹងធ្វើឱ្យតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌មានល្បឿន២ម៉ែត្រ/វិនាទី។

ចំណែកតំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌មានល្បឿន២ម៉ែត្រ/វិនាទី។

ដោយឡែកតំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម ខ្យល់បក់មកពីទិសនិរតីមានល្បឿន៣ម៉ែត្រ/វិនាទី និងរលកសមុទ្រមានកម្ពស់អប្បបរមា០,៥០ម៉ែត្រ និងអតិបរមា ១,៥០ម៉ែត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម