ព័ត៌មានអន្ដរជាតិ
តំបន់ភាគច្រើនរបស់ ថៃ នឹងចុះត្រជាក់ដល់ ១ អង្សាសេ
អាកាសធាតុត្រជាក់នៅតំបន់ភាគច្រើនរបស់ប្រទេសថៃដូចជា នៅតំបន់ភាគខាងជើង ឦសាន បូព៌ា និងកណ្តាលបន្តធ្លាក់ចុះដល់សីតុណ្ហភាព ១ ទៅ ២ អង្សាសេ ចាប់ពីថ្ងៃទី២៦ ខែធ្នូនេះតទៅ ។

ចំពោះសីតុណ្ហភាពនៅទីក្រុងបាងកកវិញ ចុះទាបបំផុតមានចន្លោះពី ១៤ ទៅ ១៩ អង្សាសេ និងខ្ពស់បំផុតពី ២៨ ទៅ ៣១ អង្សាសេ ខណៈនៅតំបន់ភាគខាងជើងមានសីតុណ្ហភាពចន្លោះ ៣ ទៅ ១១ អង្សាសេ ។
ទន្ទឹមនោះ ភ្នាក់ងារឧតុនិយមថៃក៏បានព្យាករណ៍ដែរថាថា អាកាសធាតុចុះត្រជាក់ខ្លាំងនឹងបន្តរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ជាពិសេសនៅភាគខាងជើង និងភាគឦសាន ទោះបីជាមានកម្ដៅខ្លាំងចេញពីព្រះអាទិត្យ ក៏សីតុណ្ហភាពនៅតែត្រជាក់ដដែល ។

ដោយឡែក សម្រាប់តំបន់ឆ្នេរខាងកើត និងខាងលិចនៃខេត្តភាគខាងត្បូង នឹងមានសីតុណ្ហភាពចាប់ពី ២៥ ទៅ ៣២ អង្សាសេ ហើយជួនកាលក៏នឹងមានភ្លៀងធ្លាក់ខ្លាំងផងដែរ ជាពិសេសនៅតំបន់ទំនាប ។
ស្របពេលជាមួយគ្នានេះ ក៏នឹងមានខ្យល់បក់បោកកម្ពស់ពី ២ ទៅ ៤ ម៉ែត្រនៅតំបន់ឈូងសមុទ្រថៃ និងជាង ៤ ម៉ែត្រនៅតំបន់ដែលមានផ្គររន្ទះ ខណៈសមុទ្រ Andaman នឹងមានសភាពស្ងប់ស្ងាត់បន្តិច ដោយមានរលកបោកបក់ក្នុងរង្វង់ ២ ទៅ ៣ ម៉ែត្រពីឆ្នេរសមុទ្រ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ The Nation
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


