ព័ត៌មានអន្ដរជាតិ
អាមេរិក អញ្ជើញប្រទេសចំនួន ១១០ ចូលរួមកិច្ចប្រជុំស្ដីពីលទ្ធិប្រជាធិបតេយ្យ តែមិនខ្ចីហៅ ចិន និងរុស្ស៊ី (មានវីដេអូ)
បើយោងតាមបញ្ជីមួយដែលបានបង្ហោះនៅលើគេហទំព័រក្រសួងការបរទេសកាលពីថ្ងៃអង្គារបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអញ្ជើញប្រទេសប្រហែល ១១០ ឲ្យចូលរួមកិច្ចប្រជុំកំពូលស្តីពីលទ្ធិប្រជាធិបតេយ្យតាមអនឡាញក្នុងខែធ្នូ ។

ប្រទេសរុស្ស៊ី និងចិន ដែលជាគូប្រជែងសំខាន់របស់សហរដ្ឋអាមេរិក មិនត្រូវបានអញ្ជើញនោះទេ ប៉ុន្តែបែរជាមានតៃវ៉ាន់ទៅវិញ ពោលជាទង្វើដែលប្រថុយនឹងការខឹងសម្បាររបស់ទីក្រុងប៉េកាំង ខណៈប្រទេសតួកគី ដែលជាសមាជិកអង្គការ NATO របស់អាមេរិកក៏បាត់ខ្លួនពីបញ្ជីអ្នកចូលរួមផងដែរ ។
ក្នុងចំណោមប្រទេសនៅមជ្ឈិមបូព៌ាដូចជា អ៊ីស្រាអែល អ៊ីរ៉ាក់ ឥណ្ឌា និងប៉ាគីស្ថានមានឈ្មោះក្នុងបញ្ជីសម្រាប់សន្និសីទតាមអនឡាញនេះ ដែលគ្រោងធ្វើនៅថ្ងៃទី ៩-១០ ខែធ្នូ ។ ចំណែកសម្ព័ន្ធមិត្តអារ៉ាប់របស់អាមេរិកដូចជា អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី កាតា និងអារ៉ាប់រួម មិនត្រូវបានអញ្ជើញទេ ។

ទន្ទឹមនោះលោក បៃដិន បានអញ្ជើញប្រេស៊ីល បើទោះបីជាប្រធានាធិបតីស្តាំនិយមរបស់ពួកគេលោក Jair Bolsonaro ត្រូវបានគេរិះគន់ថា មានអំណាចផ្តាច់ការ និងជាអ្នកគាំទ្រដ៏រឹងមាំរបស់លោក ដូណាល់ ត្រាំ ក៏ដោយ ។
រីឯនៅអឺរ៉ុបវិញ ប្រទេសប៉ូឡូញត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ បើទោះបីជាមានភាពតានតឹងជាប់រហូតជាមួយសហភាពអឺរ៉ុបជុំវិញកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួនក៏ដោយ ខណៈហុងគ្រីដែលដឹកនាំដោយនាយករដ្ឋមន្ត្រីជាតិនិយមរឹងរូស Viktor Orban មិនត្រូវបានអញ្ជើញទេ ។

ស្របពេលជាមួយគ្នានេះនៅទ្វីបអាហ្រ្វិក សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អាហ្រ្វិកខាងត្បូង នីហ្សេរីយ៉ា និងនីហ្សេរ ក៏ស្ថិតក្នុងចំណោមបញ្ជីប្រទេសដែលត្រូវបានកោះអញ្ជើញផងដែរ ។
គួររំឭកថា នៅក្នុងការប្រកាសពីកិច្ចប្រជុំកំពូលកាលពីខែសីហា សេតវិមានបាននិយាយថា កិច្ចប្រជុំនេះនឹងធ្វើឲ្យមានការប្តេជ្ញាចិត្ត និងការផ្តួចផ្តើមគំនិតលើប្រធានបទសំខាន់ៗចំនួន ៣ ដូចជា ការការពារប្រឆាំងនឹងរបបផ្តាច់ការ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NDTV
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


