បារម្ភ​ផ្ទះ​កូវីដ​ជា​ថ្មី​ ក្រុមវេជ្ជបណ្ឌិត​ឥណ្ឌា​តវ៉ាឲ្យរដ្ឋាភិបាលចុះឈ្មោះនិស្សិតរៀនពេទ្យ
Connect with us

ព័ត៌មានអន្ដរជាតិ

បារម្ភ​ផ្ទះ​កូវីដ​ជា​ថ្មី​ ក្រុមវេជ្ជបណ្ឌិត​ឥណ្ឌា​តវ៉ាឲ្យរដ្ឋាភិបាលចុះឈ្មោះនិស្សិតរៀនពេទ្យ

បានផុស

នៅ

នៅ​ថ្ងៃ​សុក្រ​នេះ ប្រទេស​ឥណ្ឌា​មាន​អ្នក​ឆ្លង​កូវីដ-១៩​ចំនួន ៩២១៦​នាក់ បន្ទាប់​ពី​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron ពីរ​នាក់ ខណៈ​ក្រុម​វេជ្ជបណ្ឌិត​បាន​នាំ​គ្នា​តវ៉ា​ឲ្យរដ្ឋាភិបាល​ប្រញាប់​ចុះ​ឈ្មោះ​​និស្សិតចូល​រៀន​ពេទ្យ​ដើម្បី​បង្កើន​បុគ្គលិក​សុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥណ្ឌា ដែល​មន្ទីរ​ពេទ្យ​រង​ការ​វាយ​ប្រហារ​យ៉ាង​ធ្ងន់​ធ្ងរ​ពីកូវីដ​​ដែល​មាន​ចំនួន​ឆ្លង និង​ស្លាប់​ច្រើន​ជាប់​កំណត់​ត្រា​ចន្លោះ​ខែ​មេសា និង​ឧសភា​ដោយ​សារ​វីរុស​បំប្លែង​ខ្លួន Delta មាន​អ្នក​ឆ្លង​ថ្មី​ប្រហែល​ជា​១០​០០០​នាក់​ក្នុង​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ។

ប៉ុន្តែ​ករណី​ឆ្លង​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron នៅ​ភាគ​ខាង​ត្បូង​រដ្ឋ Karnataka ដែល​ម្នាក់​មិន​បាន​ធ្វើ​ដំណើរ​ទៅ​ណា​ឆ្ងាយ​សោះ​ក៏​ឆ្លង​ដែរ​បាន​​បង្កើន​កា​រព្រួយ​បារម្ភ​រលក​ទី​៣។ អ្នក​ជំនាញ​រោគ​ឆ្លង​ខ្លះ​បាន​និយាយ​ថា Omicron ​អាច​គ្រោះ​ថ្នាក់​ដល់​​អាយុជីវិត​តិច​ជាង​វីរុស Delta ដោយ​សារ​តែ​​មាន​អ្នក​ឆ្លង​ពី​មុន និង​វ៉ាក់សាំង​ការពារ។

សមាគម​វេជ្ជបណ្ឌិត​ឥណ្ឌា​ដែល​​ធ្វើ​ការ​ឲ្យ​មន្ទីរ​ពេទ្យ​រដ្ឋ​រាប់​រយ​កន្លែង​បាន​និយាយ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​នាយក​រដ្ឋ​មន្ត្រី​មួយ​ថា ៖«គ្រឹះ​ស្ថាន​សុខាភិបាល​ទូទាំង​ប្រទេស​កំពុងខ្វះ​កម្លាំង​ការងារ​នៃ​ក្រុម​វេជ្ជបណ្ឌិត ដោយ​មិន​ទាន់​មាន​ការ​ចុះ​ឈ្មោះ​និស្សិត​ចូល​រៀន​ទេ​ឆ្នាំ​នេះ»។

«ដោយ​លទ្ធភាព​​នៃ​រលក​ឆ្លង​កូវីដ​ថ្មី​នា​ពេល​ខាង​មុខ​អាច​នឹង​កើតមាន​ឡើង​ទ្រង់​ទ្រាយ​ធំ ស្ថានភាព​គ្រប់​គ្រង​នឹង​គ្រោះ​ថ្នាក់​ដល់​​វិស័យ​សុខាភិបាល»។ សមាគមបាន​និយាយ។

រដ្ឋាភិបាល​​បាន​ពន្យា​រ​ពេល​កា​រ​ចុះឈ្មោះ​ចូល​រៀន​ដផយ​សារ​តែ​បញ្ហា​ផ្លូវ​ច្បាប់​កំពុង​កើត​ឡើង ព្រម​ទាំងកន្លែង​សម្រាប់​សិស្ស​ក្រី​ក្រ។

ឥណ្ឌា​មានស​មាមាត្រវេជ្ជបណ្ឌិត​ថែទាំ​សុខភាព​ទាប​បំផុត​ក្នុង​ពិភព​លោក ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្ត្រី Narendra Modi បាន​និយាយ​កាល​ពី​ពេល​ថ្មី​ៗនេះ​ថា ប្រទេស​នឹង​ជំរុញ​ឲ្យ​មាន​ក្រុម​វេជ្ជបណ្ឌិត​កាន់​តែ​ច្រើន​នា​ទសវត្សរ៍​ខាង​មុខ ឬ​ក៏​ច្រើន​ជាង​បំផុតបន្ទាប់​ពី​ឯករាជ្យ​រយៈ​ពេល​៧០​ឆ្នាំ​ចុង​ក្រោយ។

រហូត​ដល់​ពេល​នេះ ឥណ្ឌា​មាន​អ្នក​ឆ្លង​កូវីដ-១៩​សរុប​៣៤.៦២​លាន​នាក់ និហ​ស្លាប់​៤៧០១១​៥​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖  Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

កម្ពុជាទទួលបាន ជំនួយវ៉ាក់សាំងជាបន្តបន្ទាប់ ដោយសារ​តែដើរលើនយោបាយការទូត ត្រឹមត្រូវ

ព័ត៌មានជាតិ២៦ នាទី មុន

រៀន​ជំនាញ​ច្បាប់​ ក៏​មាន​ឱកាស​ច្រើន​ មិន​ចាញ់​ជំនាញ​ផ្សេង​ទៀត​ដែរ​ ប្រសិន​បើ​ចេះ​ច្បាស់​

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

ក្រុមបងធំប្រយុទ្ធគ្នា បង្កជាអគ្គិភ័យនៅហាងខារ៉ាអូខេឥណ្ឌូណេស៊ី ស្លាប់មនុស្ស១៩នាក់ 

ព័ត៌មានជាតិ៤៧ នាទី មុន

ចិនគ្រោង​បញ្ជូនក្រុមវេជ្ជសាស្ត្របុរាណ​​ មក​ជួយ​គ្រូពេទ្យកម្ពុជាព្យាបាល​កូវីដ ​១៩

នយោបាយ៥៣ នាទី មុន

លោក មីន អោងឡាំង អាចចូលរួមប្រជុំអាស៊ានបាន ឬអត់ គឺអាស្រ័យលើការអនុវត្តតាមកិច្ចព្រមព្រៀងទាំង៥ចំណុច

Sokha Hotels

ព័ត៌មានពេញនិយម