ព័ត៌មានអន្ដរជាតិ
ការផ្គត់ផ្គង់ស្ករលើពិភពលោកនឹងឡើងលើសតម្រូវការ ដោយសារកំណើនផលិតនៅ ថៃ និងឥណ្ឌា
ទីផ្សារស្ករពិភពលោកត្រូវបានគេព្យាករណ៍ថានឹងមានការផ្គត់ផ្គង់លើសតម្រូវការជាងការរំពឹងទុក ចាប់ពីខែតុលាដល់ខែកញ្ញា ឆ្នាំ ២០២៤ បើធៀបនឹងឆ្នាំ ២០២៣ ដោយសារតែការស្ទុះងើបឡើងវិញនៃការផលិតនៅក្នុងប្រទេសឥណ្ឌា និងប្រទេសថៃ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២២ខែមីនានេះ។

ក្រុមហ៊ុន StoneX បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីផ្សារស្ករពិភពលោករំពឹងនឹងមានការផ្គត់ផ្គង់លើសតម្រូវការសរុបចំនួន ៣.៨៨ លានតោន កើនឡើងពី ៣.៤ លានតោនក្នុងខែកុម្ភៈ ខណៈការផលិតរបស់ប្រទេសឥណ្ឌាកើនពី ១.៧ លានតោនដល់ ៣២.៨ លានតោន ចំណែកប្រទេសថៃពី ៥០ ម៉ឺនតោនឡើងដល់ ៩.១ លានតោន ស្របពេលដែលប្រទេសទាំងពីរកំពុងមានសន្ទុះលើផលដំណាំល្អៗដូចគ្នាក្នុងរយៈពេលចុងក្រោយនេះ ។
ទន្ទឹមនោះ ការផលិតស្ករនៅម៉ិកស៊ិក និងប្រេស៊ីលបែរជាមានការធ្លាក់ចុះទៅវិញ ពោលក្រុមហ៊ុន StoneX បានចេញការប៉ាន់ប្រមាណថា ទិន្នផលកសិកម្មរបស់ប្រេស៊ីលនឹងធ្លាក់ចុះប្រហែល ៩ ភាគរយដែលនាំឲ្យការផលិតស្ករធ្លាក់ចុះដូចគ្នា ដោយសារតែអាកាសធាតុប្រែប្រួលស្ងួតជាងធម្មតា ទោះបីជាមានការផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការផលិតស្ករក៏ដោយ ។
គួររំឭកថា ទីផ្សារស្ករសពិភពលោកធ្លាប់ប្រឈមមុខនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក ពិសេសប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចូលស្ករ ដោយសារគ្រោះរាំងស្ងួតនៅក្នុងប្រទេសឥណ្ឌា និងថៃ បណ្តាលឲ្យតម្លៃស្ករកើនឡើង ខណៈប្រទេសទាំងពីរនេះជាប្រទេសនាំចេញស្ករសធំជាងគេទីពីររបស់ពិភពលោក ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


