Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃពិសេសកូនប្រុសម្ដង ភរិយាសេដ្ឋី Ambani ពាក់គ្រឿងអលង្ការតម្លៃ ៦៦.៥ លានដុល្លារបង្អួតភ្នែកមហាជន

បានផុស

នៅ

លោកស្រី Nita Ambani ភរិយារបស់មហាសេដ្ឋីឥណ្ឌា Mukesh Ambani ត្រូវគេឃើញពាក់ខ្សែកតម្លៃ ៦០លានដុល្លារ និងចិញ្ចៀនតម្លៃ ៦.៥ លានដុល្លារ ក្នុងកម្មវិធី pre-wedding ឬពិធីជប់លៀងមុនរៀបការរបស់កូនប្រុស Anant ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ០១ ខែមីនា ម​កម៉្លេះ។

យោងតាមគេហទំព័រ Business Insider បានចេញរបាយការណ៍ដោយដកដ្រង់នូវខ្លឹមសាររបស់លោក Manish Malhotra ដែលបានចែករំលែកនៅលើ Instagram បង្ហាញពីរូបភាពរបស់ឥស្សរជនដ៏គួរឲ្យគោរពរូបនេះស្ថិតក្នុងឈុតសំលៀកបំពាក់បែបនារីឥណ្ឌា ពាក់អាវពណ៌មាសដ៏ភ្លឺចែងចាំងក្នុងពិធីជប់លៀងមុនរៀបការរបស់កូនប្រុសពៅ Anant Ambani ក្នុងយប់បញ្ចប់នៃថ្ងៃទាំងបី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបថត​បង្ហាញ​ថា លោកស្រីបានបង្ហាញ​ខ្សែ​ក​ដែល​តុបតែង​ដោយ​ត្បូង​ពេជ្រ និង​ត្បូង​មរកត​ចម្រុះ នៅ​កណ្តាល​ដោយ​ត្បូង​ធំៗ​ពីរ។ តម្លៃនៃគ្រឿងអស់នេះបានក្លាយជាប្រធានបទនៃការជជែកវែកញែកពេញបណ្ដាញអ៉ិនធើណេត ជាមួយនឹងការបោះពុម្ពផ្សាយពីទស្សនាវដ្ដីម៉ូដដូចជា GQ India និង Harper’s Bazaar India បានវាយតម្លៃតម្លៃថា វាអាចមានតម្លៃ ៥ ពាន់លានរូពី (៦០.៤លានដុល្លារអាមេរិក)។

ដោយឡែក គេហទំព័រ Vogue India​​ ក៏បានរាយការណ៍ដែរថា គ្រឿងអលង្ការមួយទៀតដែលបង្ហាញដោយលោកស្រី​គឺ Mirror of Paradise ជាពេជ្រទំហំ​៥២.៥៨ ការ៉ាត់ លក់នៅឯការដេញថ្លៃរបស់ Christie ក្នុងខែមិថុនា ឆ្នាំ ២០១៩ ក្នុងតម្លៃ ៦.៥ លានដុល្លារអាមេរិក។ ភរិយាសេដ្ធីឥណ្ឌារូបនេះក៏បានពាក់ចិញ្ចៀនផងដែរ ក្នុងអំឡុងពេលសម្ពោធមជ្ឈមណ្ឌលវប្បធម៌ Nita Mukesh Ambani នៅទីក្រុងបុមបៃក្នុងខែមេសាឆ្នាំ ២០២៣។

សូមបញ្ចាក់ឲ្យដឹងដែរថា លោកស្រី Nita បច្ចុប្បន្ននេះមានអាយុ ៦១ ឆ្នាំ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្មនៅមហាវិទ្យាល័យ Narsee Monjee College of Commerce & Economics ក្នុងទីក្រុងបុមបៃ។ គាត់ក៏ត្រូវបានបណ្តុះបណ្តាលក្នុងសាលារបាំ Bharatnatyam ផងដែរ។

លើសពីនេះទៀតដែរ លោកស្រីបានធ្វើការជាគ្រូបង្រៀនពីមុនមក ក្នុងពេលដែលបច្ចុប្បន្ននេះគាត់បានដើរតួយ៉ាងសំខាន់ជាស្ថាបនិក និងជាប្រធានមូលនិធិ Reliance ជាផ្នែកសប្បុរសធម៌នៃក្រុមហ៊ុន Reliance Industries ដែលជាក្រុមហ៊ុនគ្រប់គ្រង និងដឹកនាំដោយស្វាមី។ ថ្មីៗនេះគាត់ក៏បានឡើងកាន់តំណែងជាប្រធាននៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលទើបបង្កើតថ្មី កើតចេញពីការរួមបញ្ចូលគ្នានៃ Disney និង Reliance Industries ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ភរិយាមហាសេដ្ឋី Ambani ជាស្ត្រីមានឥទ្ធិពលបំផុត ក្នុងប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម