ព័ត៌មានអន្ដរជាតិ
ថៃ ប្រកាសក្ដែងៗថា មិនមាន Omicron នៅភាគខាងត្បូងប្រទេស ក្រោយម៉ាឡេស៊ី រកឃើញលើនិស្សិតមួយរូប
អ្នកនាំពាក្យរងរដ្ឋាភិបាល លោកស្រី Ratchada Dhnadirek បាននិយាយកាលពីថ្ងៃសៅ រ៍ថា គ្មានការឆ្លងវីរុសបំប្លែងខ្លួន Omicron ត្រូវបានរកឃើញ នៅ ក្នុងខេត្តភាគខាងត្បូង នៃប្រទេសថៃនោះទេ។

ការប្រកាសនេះធ្វើឡើង ក្រោយការធ្វើតេស្តយ៉ាងទូលំទូលាយនៅ ក្នុងខេត្ត Songkhla, Satun, Trang, Phathalung, Pattani, Yala និង Narathiwat បន្ទាប់ពីនិស្សិតម្នាក់ ដែលត្រឡប់មកពីអាហ្វ្រិកខាងត្បូង បានធ្វើតេស្តវិជ្ជមាន នៅ ប្រទេសម៉ាឡេស៊ី។
អាជ្ញាធរម៉ាឡេស៊ីបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ បុគ្គលនោះត្រូវបានគេដាក់ឲ្យនៅ ដាច់ដោយឡែក ហើយអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធទាំងអស់ កំពុងត្រូវបានត្រួតពិនិត្យ និងធ្វើតេស្តដូចគ្នា។

ចំពោះការអំពាវនាវឲ្យបើកព្រំដែនថៃ-ម៉ាឡេស៊ីឡើងវិញនោះ លោកស្រី Ratchada បាននិយាយថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ (CCSA) កំពុងពិចារណាលើសំណើនេះ ហើយនឹងចេញជាដំណោះស្រាយ បន្ទាប់ពីកិច្ចប្រជុំរបស់ខ្លួននៅ ថ្ងៃទី ១៣ ខែធ្នូ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក ប្រាយុទ្ធ ប្ដេជ្ញាការពារមិនឲ្យវីរុស Omicron ចូលទឹកដី ថៃ
ចុចអាន៖ថៃ អួតថា វីរុស Omicron មានឱកាសតិចណាស់ចូលក្នុងប្រទេសខ្លួន ដោយសារវិធានការទាំងនេះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


