ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកស្លាប់ក្នុងអណ្ដូងរ៉ែភាគនិរតីប្រទេសចិនកើនដល់ ២៣ នាក់
ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៣ នាក់ បន្ទាប់ពីត្រូវបានជាប់នៅក្នុងអណ្តូងរ៉ែមួយក្នុងទីក្រុង Chongqing ភាគនិរតីប្រទេសចិន ហើយវាជាឧប្បត្តិហេតុទី ២ របស់តំបន់នេះក្នុងរយៈពេលតែជាងពីរខែប៉ុណ្ណោះ ។
ទីភ្នាក់ងារបាននិយាយថា អ្នកស្លាប់ស្ថិតក្នុងចំណោមមនុស្ស ២៤ នាក់ដែលជាប់នៅក្រោមដីដោយសារការធ្លាយកម្រិតឧស្ម័នកាបូនម៉ូណូអុកស៊ីដច្រើនពេកនៅអណ្តូងរ៉ែធ្យូងថ្ម Diaoshuidong ខណៈមនុស្សម្នាក់ត្រូវបានជួយសង្រ្គោះ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្រ្គោះរយៈពេលជាង ៣០ ម៉ោង ។

ឧប្បត្តិហេតុនេះបានកើតឡើងកាលពីថ្ងៃសុក្រនៅម៉ោងប្រហែល ៥ ល្ងាចនៅក្នុងអណ្តូងរ៉ែដែលបិទអស់រយៈពេលជាងពីរខែ ដោយសារតែក្រុមហ៊ុនបានរុះរើឧបករណ៍ក្រោមដី ហើយក្រុមមន្ត្រីក៏កំពុងតែស៊ើបអង្កេតផងដែរ ។
ប្រទេសចិនកាលពីថ្ងៃអាទិត្យបានបញ្ជាឲ្យអាជ្ញាធរក្នុងតំបន់ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបញ្ឈប់នូវគ្រោះថ្នាក់ធំៗនៅក្នុងអណ្តូងរ៉ែធ្យូងថ្ម ។ សេចក្តីថ្លែងការណ៍បាននិយាយថា មន្ត្រីនៃក្រុមប្រឹក្សារដ្ឋក៏បានទទូចដល់រដ្ឋាភិបាលក្រុង Chongqing ឲ្យបើកការត្រួតពិនិត្យផលិតកម្មប្រកបដោយសុវត្ថិភាពពេញលេញលើអណ្តូងរ៉ែធ្យូងថ្មទាំងអស់ និងលុបបំបាត់សមត្ថភាពផលិតកម្មដែលហួសសម័យ និងរៀបចំរបៀបរៀបរយ និងមានសុវត្ថិភាព ។

ហេតុការណ៍ពាក់ព័ន្ធនឹងអណ្តូងរ៉ែរបស់ប្រទេសចិនស្ថិតក្នុងចំណោមប្រទេសដែលមានការស្លាប់ច្រើនជាងគេបំផុតនៅលើពិភពលោក បន្ទាប់ពីមានអ្នកស្លាប់ចំនួន ១៦ នាក់កាលពីចុងខែកញ្ញា ដោយសារកម្រិតខ្ពស់នៃកាបូនម៉ូណូអុកស៊ីដបានជាប់ក្នុងអណ្តូងរ៉ែ Songzao នៅទីក្រុង Chongqing ។
ទីភ្នាក់ងារស៊ីនហួបាននិយាយថា អណ្ដូងរ៉ែ Diaoshuidong ត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៧៥ ។ ដំណើរការតាំងពីឆ្នាំ ១៩៩៨ ក្នុងនាមជាសហគ្រាសឯកជនអណ្តូងរ៉ែនេះគឺជាអណ្ដូងរ៉ែដែលមានកម្រិតឧស្ម័នហ្គាសខ្ពស់ និងមានសមត្ថភាពផ្ទុកធ្យូងថ្ម ១២០,០០០ តោនក្នុងមួយឆ្នាំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ កម្មករជាច្រើននាក់ស្លាប់ក្នុងអណ្ដូងរ៉ែភាគនិរតីប្រទេសចិន
ចុចអាន ៖ ប៉ូលិសចាប់ខ្លួនអ្នកចែកចាយព័ត៌មានថា លោក ពូទីន មានជំងឺមហារីក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


