ព័ត៌មានអន្ដរជាតិ
ចិនកើនឡើងធនធានបម្រុងជាង៣០០% ក្រោយរកឃើញប្រភពរ៉ែកម្រដ៏ធំសម្បើមនៅខេត្តស៊ីឈួន
ក្រសួងធនធានធម្មជាតិចិន (MNR) បានប្រកាសពីការរកឃើញរ៉ែថ្មីពីធនធានរ៉ែបម្រុងដ៏ធំសម្បើម នៅក្នុងស្រុកមៀននីង (Mianning ) ខេត្តស៊ីឈួន (Sichuan) ភាគនិរតីប្រទេសចិន ដែលត្រូវបានចាត់ទុកថាជាកំណប់រ៉ែកម្រធំជាងគេទីពីរ នៅលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់ប៉ុស្ត្តិ៍ទូរទស្សន៍ចិន (CCTV) កាលពីថ្ងៃអង្គារទី២៤មីនា។

របាយការណ៍នេះបានលើកឡើងពីលទ្ធផលនៃការរុករករ៉ែដែលចេញផ្សាយដោយ MNR ដែលបានបញ្ជាក់ថា រ៉ែអុកស៊ីដ (oxides) ដ៏កម្រសរុបប្រមាណ ៩៦៦៥៦ លានតោន រួមជាមួយហ្វ្លុយអូរីត (fluorite) ប្រមាណ២៧១៣៥៤លានតោន និងបារីត (barite) ប្រមាណ ៣៧២២៧៧ លានតោន បានរកឃើញនៅក្នុងស្រុកមៀននីង ក្លាយជាធនធានដ៏សំខាន់មួយ ដែលដើរតួនាទីនៅក្នុងវិស័យឧស្សាហកម្មទំនើបជាច្រើនរបស់ប្រទេសចិនក្នុងពេលអនាគត។
យោងតាមរបាយការណ៍ ការរកឃើញរ៉ែអុកស៊ីដដ៏កម្រថ្មីនៅក្នុងតំបន់នេះ តំណាងឲ្យការកើនឡើងនៃធនធានបម្រុងជាង ៣០០ភាគរយ ដែលធ្វើឲ្យវាក្លាយជារ៉ែដ៏កម្រធំជាងគេទីពីររបស់ពិភពលោក បន្ទាប់ពីរ៉ែ Bayan Obo នៅក្នុងតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុង ភាគខាងជើងប្រទេសចិន។
លោក Wu Chenhui អ្នកវិភាគឯករាជ្យដែលមានជំនាញខាងវិស័យរ៉ែសំខាន់ៗ បានប្រាប់ Global Times កាលពីថ្ងៃអង្គារថា រ៉ែដ៏កម្រគឺជាធនធានយុទ្ធសាស្ត្រដ៏សំខាន់មួយ ហើយការគ្រប់គ្រងដំណើរការជីកយករ៉ែ និងបំបែករ៉ែរបស់ពួកគេគឺមានសារៈសំខាន់សម្រាប់សន្តិសុខធនធានជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃឧស្សាហកម្មពាក់ព័ន្ធ។
លោកបាននិយាយថា ការរកឃើញចុងក្រោយនេះមានសារៈសំខាន់យ៉ាងខ្លាំង ជាពិសេសនៅពេលដែលតម្រូវការរ៉ែសំខាន់ៗទូទាំងពិភពលោកកាន់តែខ្លាំងឡើង និងសន្តិសុខខ្សែសង្វាក់ផ្គត់ផ្គង់ក្លាយជាអាទិភាពកំពូលសម្រាប់សេដ្ឋកិច្ចធំៗ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


