សេដ្ឋកិច្ច
រដ្ឋ ទទួលបានចំណូលជិត $៣ លានពី «រ៉ែមាស» នៅរយៈពេល ៤ ខែ ឆ្នាំនេះ
យោងតាមក្រសួងរ៉ែ និងថាមពល គិតត្រឹមរយៈពេល ៤ ខែ (មករា-មេសា) ឆ្នាំ ២០២៥ ចំណូលសួយសារពីរ៉ែមាសបានប្រមាណ ២,៨៥ លានដុល្លារ។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ថា កម្ពុជាមានលទ្ធភាពអភិវឌ្ឍន៍វិស័យរ៉ែជាបន្តបន្ទាប់ តាមរយៈការទាក់ទាញវិនិយោគិន និងបានបង្កើតប្រភពចំណូលថ្មីបន្ថែមទៀត។ លោករដ្ឋមន្ត្រីបន្ថែមថា កម្ពុជាមានការដ្ឋានរ៉ែជាច្រើនសម្រាប់ផលិតផលរ៉ែ ជាពិសេសការផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
នៅក្នុងឆ្នាំ ២០២៤ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលមិនមែនសារពើពន្ធវិស័យរ៉ែជូនរដ្ឋ បានប្រមាណជិត ១០០ លានដុល្លារ កើនឡើងប្រមាណ ៧៩% ធៀបនឹងឆ្នាំ ២០២៣។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់កកម្ពុជាថ្មី នៅថ្ងៃទី ២១ ខែឧសភាថា រ៉ែជាប្រភពចំណូលមិនមែនសារពើពន្ធដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ខណៈនៅកម្ពុជាមានធនធានរ៉ែច្រើនប្រភេទ ដែលកន្លងទៅក៏យើងបានចាប់ផ្ដើមប្រមូលផលពីរ៉ែកាន់តែល្អប្រសើរ ដោយសារការរៀបចំផែនការមេ និងការទាក់ទាញវិនិយោគិនបរទេស។

លោក ហុង វណ្ណៈ បន្ថែមថា៖ «ដើមឡើយយើងមើលរំលង យើងមើលតែដី យើងមើលតែខ្សាច់ ថ្ម ឈើ រ៉ែមាស ច្រើនតែការគ្រប់គ្រងមិនសូវបានល្អប្រសើរ អញ្ចឹងវាធ្វើឱ្យការលិចជ្រាបសាច់ប្រាក់ទៅក្រុម បុគ្គល ឬវិនិយោគបរទេសមួយចំនួន ដែលគាត់មានការកិបកេង ក្រោយមកយើងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង មានច្បាប់តឹងរឹង ធ្វើឱ្យយើងបានប្រមូលផលពីវិស័យរ៉ែ»។
ម្យ៉ាងទៀត ធនធានមន្ត្រីកម្ពុជាកាន់តែមានជំនាញ ធ្វើឱ្យកម្ពុជាកាន់តែអាចយល់ដឹងកាន់តែស៊ីជម្រៅទៅលើគុណតម្លៃនៃរ៉ែ កាន់តែប្រសើរឡើង ដែលយើងអាចប្រើបច្ចេកវិទ្យាក្នុងការទាញយកផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជា។
លោកថា ប្រសិនបើយើងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង វិស័យធនធានរ៉ែនៅកម្ពុជា នឹងកាន់តែរីកចម្រើនក្នុងកម្រិតធំដែលផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជា៕


អត្ថបទ៖ ឡេង ដេត
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


