សេដ្ឋកិច្ច
ថៃ និងវៀតណាម ប្រកៀកប្រកិតគ្នាលើដំណែងលេខ២ខាងនាំចេញអង្ករទៅទីផ្សារពិភពលោក
ប្រទេសថៃ និងវៀតណាម កំពុងប្រកៀកប្រកិតគ្នាលើដំណែងលេខ២ ក្នុងនាមជាអ្នកនាំចេញអង្ករធំជាងបំផុតនៅលើទីផ្សារពិភពលោកឆ្នាំនេះ ខណៈឥណ្ឌាដែលជាអ្នកចេញលេខ១ ហាក់ធ្លាក់ការនាំចេញរបស់ខ្លួនគួរឱ្យកត់សម្គាល់ ដោយសារតែគោលនយោបាយផ្ទៃក្នុង។ នេះបើតាមការគូសបញ្ជាក់របស់សមាគមអ្នកនាំចេញអង្ករថៃ (TREA) កាលពីថ្ងៃអង្គារ។

សារព័ត៌មានថៃ The Nation បានចុះផ្សាយដោយស្រង់សម្ដី TREA ដែលនិយាយថា ស្ថិតិសម្រាប់ត្រីមាសទី១នៃឆ្នាំ ២០២៤ បានបង្ហាញថា ឥណ្ឌាបាននាំចេញអង្ករច្រើនជាងគេចំនួន ៤,៣ លានតោន ធ្លាក់ចុះ ២៨,១ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសថៃ ឈរនៅលំដាប់រៀងទី១ ដោយនាំចេញអង្ករចំនួន ២,៤៦ លានតោន ក្នុងកំណើន ១៩,៤ ភាគរយ ខណៈវៀតណាមឈរនៅលេខរៀងបន្ទាប់ ដោយនាំចេញអង្ករបាន ២,១៨ លានតោន ក្នុងកំណើន ១៧,៧ ភាគរយ។
TREA បាននិយាយថា ការនាំចេញអង្កររបស់ប្រទេសឥណ្ឌាសម្រាប់រយៈពេល៣ត្រីមាសចុងក្រោយ អាចនឹងបន្តធ្លាក់ចុះបន្ថែមទៀត ខណៈមានសេចក្ដីរាយការណ៍ថា រដ្ឋាភិបាលប្រទេសនេះគ្រោងនឹងដាក់កំហិតបន្ថែមទៀតលើការនាំចេញ ដើម្បីទប់ស្កាត់ការកើនឡើងតម្លៃអង្ករក្នុងស្រុក ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់។
បើតាម TREA ការនាំចេញអង្កររបស់ថៃក្នុងត្រីមាសដំបូងឆ្នាំនេះ គិតជាទឹកប្រាក់បានប្រមាណ ៥៦,៧៣ ប៊ីលានបាត ដោយកើនឡើង ៤៩ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។
សមាគមដដែល បានប៉ាន់ប្រមាណថា ការនាំចេញអង្ករក្នុងខែមេសា មានចំនួនប្រហែល ៨០០ ០០០ តោន ដែលភាគច្រើន រួមចំណែកពីការទិញអង្ករសពីប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និងជប៉ុន។
ទន្ទឹមនឹងនោះ អង្ករផ្កាម្លិះ កំពុងមានតម្រូវការកាន់តែច្រើនពីសហរដ្ឋអាមេរិក កាណាដា ហុងកុង សិង្ហបុរី និងប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុប។ TREA បានបន្ថែមថា អង្ករថៃកាន់តែមានភាពទាក់ទាញនៅក្នុងទីផ្សារពិភពលោក ដោយសារការធ្លាក់ចុះប្រាក់បាត ទោះបីជាតម្លៃអង្ករថៃនៅតែខ្ពស់ជាងគូប្រជែងបន្តិចក្ដី៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


