ព័ត៌មានអន្ដរជាតិ
រកឃើញជនជាតិ ថៃ មួយក្រុម ឆ្លង អូមីក្រុង
ជនជាតិថៃចំនួនប្រាំបីនាក់ បានធ្វើតេស្តវិជ្ជមានវីរុសបំប្លែងខ្លួន អូមីក្រុង ក្រោយពេលវិលត្រឡប់មកពីធ្វើធម្មយាត្រាប្រចាំឆ្នាំនៅទីក្រុងពិសិដ្ឋរបស់សាសនាឥស្លាម Mecca ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរបានដាស់តឿនប្រជាពលរដ្ឋ កុំឲ្យមានការភ័យស្លន់ស្លោចំពោះករណីនាំចូលទាំងនោះ ព្រោះអ្នកឆ្លងត្រូវបានដាក់ឲ្យនៅដាច់ពីគេរួចហើយ។

លោក Preeda Chueaphudee ទីប្រឹក្សា Chularatchamontri ដែលជាអ្នកដឹកនាំសាសនាឥស្លាមរបស់ប្រទេសថៃ បាននិយាយថា មានជនជាតិថៃប្រហែល៣០នាក់ ដែលវិលត្រឡប់មកពីធម្មយាត្រា មកដល់ព្រលានយន្តហោះសុវណ្ណភូមិកាលពីថ្ងៃទី១៥ខែធ្នូ។
ពួកគេត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យក្នុងទីក្រុងបាងកក។ លោក Preeda និយាយថា មានមនុស្សចំនួនប្រាំមួយនាក់ទៀត ក៏ត្រូវបានគេចាត់ទុកថាមានហានិភ័យខ្ពស់ផងដែរ ខណៈពួកគេមកទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លង អូមីក្រុង។

ក្រោយពេលចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត ជនជាតិថៃទាំងនោះ បានហោះហើរទៅកាន់ប្រទេសកាតា ជាកន្លែងដែលពួកគេឆ្លងកាត់ មុនពេលមកដល់អាកាសយានដ្ឋានសុវណ្ណភូមិ។
អ្នកខ្លះបានចេញរោគសញ្ញាដូចជាគ្រុនក្ដៅ ពេលនៅអារ៉ាប៊ីសាអូឌីត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ ព្រមានផ្ទុះ អូមីក្រុង ខ្លាំងក្លាក្រោយការប្រារព្ធពិធីឆ្លងឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


