ព័ត៌មានអន្ដរជាតិ
មិនគួរឲ្យជឿ! ថតជាប់ស្តែងៗ បុរសម្នាក់ត្រូវរន្ទះបាញ់ចំពេញទំហឹង តែមិនស្លាប់
នេះគឺជារឿងមិនគួរឲ្យជឿទាល់តែសោះដែលបុរសម្នាក់កំពុងកាន់ឆ័ត្រដើរពេលមេឃរលឹម ត្រូវរន្ទះបាញ់ចំពេញទំហឹង តែមិនស្លាប់។

វីដេអូនៃឧប្បត្តិហេតុនេះ ត្រូវបានថតជាប់នៅដេប៉ូមួយក្នុងភូមិ Sukapura ភាគខាងជើង ទីក្រុង ហ្សាការតា ប្រទេស ឥណ្ឌូណេស៊ី។
ក្នុងវីដេអូនោះ បុរសជាសន្តិសុខបានដើរកាត់ទីធ្លា ដោយមានកាន់ឆ័ត្រពេលរន្ទះបាញ់។ ឆ័ត្រត្រូវបែកខ្ចាយក្លាយជាផ្កាភ្លើង ហើយបុរសនោះ បានដួលទៅនឹងដីដោយមិនកម្រើកខ្លួនសោះ។ ភ្លាមៗនោះ មិត្តរួមការងារប្រញាប់ទៅជួយគាត់ ទាំងគ្មានសង្ឃឹម។

ជនរងគ្រោះឈ្មោះ Abdul Rosyid អាយុ ៣៥ឆ្នាំ កំពុងដើរល្បាតតាមដេប៉ូ ដោយមានកាន់វិទ្យុទាក់ទងនិងឆ័ត្រ នៅពេលរន្ទះបាញ់គាត់។ គាត់ត្រូវបានគេនាំយកទៅមន្ទីរពេទ្យក្បែរនោះ ដើម្បីព្យាបាល ហើយវាពិតជាអព្ភូតហេតុ ដែលគាត់បានរួចផុតពីសេចក្តីស្លាប់។
មិនគួរឲ្យជឿ លោក Rosyid គ្រាន់តែរងរបួសរលាកដៃប៉ុណ្ណោះ ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យក្រោយការព្យាបាលរយៈពេល៤ថ្ងៃ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


