Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា ការពារខ្លាំងទាំងនៅអាកាសយានដ្ឋានណៃពិដោ រហូតដល់ស្ថានទូត កម្ពុជា

បានផុស

នៅ

អាជ្ញាធរមីយ៉ាន់ម៉ាបានអនុវត្តវិធានការសន្តិសុខយ៉ាងតឹងរ៉ឹងក្នុងក្រុងទីក្រុងណៃពិដោ និងទីក្រុងយ៉ាំងហ្គោន ដោយសារដំណើរទស្សនកិច្ចការទូតរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅក្រុងណៃពិដោរបស់ប្រទេសមីយ៉ាន់ម៉ា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ក្រុមមន្ត្រីមីយ៉ាន់ម៉ាក៏បានដាក់ពង្រាយបុគ្គលិកសន្តិសុខបន្ថែម ក៏ដូចជាបិទផ្លូវនៅជិតអាកាសយានដ្ឋានអន្តរជាតិណៃពិដោ និងកន្លែងព្រឹត្តិការណ៍ណាមួយផ្សេងទៀត ខណៈវិធានការរឹតបន្តឹងក៏បានធ្វើឡើងនៅស្ថានទូតកម្ពុជានៅទីក្រុងយ៉ាំងហ្គោនផងដែរ ។

គួររំឭកថា នៅវេលាម៉ោងប្រមាណ ១០ និង ១៥ នាទីព្រឹកម៉ោងនៅក្នុងប្រទេសកម្ពុជានាថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា​ បានអញ្ជើញទៅដល់ប្រទេសមីយ៉ាន់ម៉ាហើយ ដើម្បីបំពេញទស្សនកិច្ចការងារចំនួន ២ ថ្ងៃ ពោលចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២ នេះ ។

នៅឯអាកាសយានដ្ឋានណៃពិដោ មានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្ដៅជាទីបំផុតរបស់មន្ត្រីជាន់ខ្ពស់នៃប្រទេសមីយ៉ាន់ម៉ា ចំពោះវត្តមានរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Garda World

ចុចអាន ៖ សារព័ត៌មានល្បីៗលើលោកចុះផ្សាយព្រោងព្រាតពីដំណើររបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ មីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន នេត្រ ភក្រ្តា ទទួលបានពានរង្វាន់ «បេសកជនពិសេស នៃសុចរិតភាពព័ត៌មាន»ពីប្រទេសស្រីលង្កា

សេដ្ឋកិច្ច១៤ នាទីutes មុន

កម្ពុជារកចំណូលបានជាង $៧,៦ ពាន់លាន ពីការនាំចេញសម្លៀកបំពាក់នៅឆមាសទី១

កីឡា១៨ នាទីutes មុន

ខេត្តត្បូងឃ្មុំ បំបាក់ ខេត្តព្រៃវែង ៧-០ ខណៈកំពង់ចាម ឈ្នះ ស្វាយរៀង ២-១ ពាន​សម្តេច​តេជោ​ថ្នាក់​ខេត្ត

ព័ត៌មានជាតិ១៩ នាទីutes មុន

ពលករខ្មែរ ១ ម៉ឺន ៣ ពាន់នាក់ ទទួលបានការងារធ្វើក្រោយត្រឡប់មកពីប្រទេសថៃ

ព័ត៌មានជាតិ២៧ នាទីutes មុន

មាត្រា១ មាត្រា៤ មាត្រា៧ មាត្រា២៨ និងមាត្រា២៩ នៃច្បាប់សញ្ជាតិ នឹងធ្វើវិសោធនកម្ម ដើម្បីកំណត់ដកសញ្ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម